Xiaomi ដាក់​លក់ Keyboard ឥត​ខ្សែ ​រាង​ស្អាត​កប់ អាច​ភ្ជាប់ឧបករណ៍ ២ ក្នុងពេលតែមួយ

Xiaomi ដាក់​លក់ Keyboard ឥត​ខ្សែ ​រាង​ស្អាត​កប់ អាច​ភ្ជាប់ឧបករណ៍ ២ ក្នុងពេលតែមួយ

MIIIW ដែល​ជា​ក្រុមហ៊ុន​កុល​សម្ព័ន្ធ​របស់ Xiaomi បាន​ចេញ​ផ្សាយ​នូវ Keyboard ឥត​ខ្សែ​ម៉ូឌែល MIIIW Air 85។ មូលហេតុ​ប្រើ​ឈ្មោះ​កន្ទុយ 85 គឺ​តំណាង​ឲ្យ​ក្តារ​ចុច​មាន​ទាំង 85 Keys ដែល​មិន​ខ្វះ​សូម្បី​មួយ។

ក្តារ​ចុច MIIIW Air 85 មាន​រូបរាង​ទាក់ទាញ​គួរ​ឲ្យ​ស្រលាញ់ អម​កម្រាស់​ស្តើង​ ៧,៨ ម.ម ហើយ​លើ​គ្រាប់​ប៊ូតុង​នៃ Key នីមួយៗ រចនា​ជា​រាង​រង្វង់។

វា​អាច​ត​ភ្ជាប់​ទៅ​កាន់​ឧបករណ៍​ពីរ​ក្នុង​ពេល​តែ​មួយ តាម​រយៈ​ប្រព័ន្ធ Bluetooth ឬ​តភ្ជាប់​បែប Wireless។ គាំទ្រ​ទាំង​ការ​ភ្ជាប់​ទៅ​កាន់​ឧបករណ៍ Windows, Android, iOS និង macOS ពោល​គឺ​អាច​ប្រើ​ទាំង​លើ​ស្មាតហ្វូន ថេបប្លែត​ឬ​កុំព្យូទ័រ ដែល​លើ​ក្តារ​ចុច​មាន​ប៊ូតុង​មួយ​អនុញ្ញាត​ឲ្យ​អ្នក​ងាយ​ស្រួល​​ក្នុង​ការ​ផ្លាស់ប្ដូរ​ឧបករណ៍។

ចំពោះ​តម្លៃ​របស់​ Keyboard MIIIW Air 85 ​ថ្លៃ ១៥៩ យន់​ឬ​ប្រមាណ ២២ ដុល្លារ មាន​លក់​លើ​គេហទំព័រ Xioami YouPin៕

ប្រភព៖ Techmoblog