អ្នកប្រើប្រាស់ទូរស័ព្ទចល័តរាប់លាននាក់នឹងត្រូវបាត់បង់កម្មវិធី WhatsApp នៅខែកុម្ភៈ ខាងមុខនេះ

អ្នកប្រើប្រាស់ទូរស័ព្ទចល័តរាប់លាននាក់នឹងត្រូវបាត់បង់កម្មវិធី WhatsApp នៅខែកុម្ភៈ ខាងមុខនេះ

កម្មវិធី WhatsApp បានបង្កើតនូវអ្វីដែលហៅថា“ ការសម្រេចចិត្តដ៏លំបាកមួយ” ហើយឆាប់ៗនេះនឹងលុបចោលនូវគណនីអ្នកប្រើប្រាស់រាប់លាន នាក់ចេញពីកម្មវិធីផ្ញើសារនេះបើយោងតាមទំព័រកាសែតញូវយ៉កប៉ុស្តិ៍ ។ 

គួរអោយកត់សំគាល់ថាចាប់ពីថ្ងៃទី ១ ខែ កុម្ភះ ឆ្នាំ ២០២០ អ្នកដែលប្រើទូរស័ព្ទចល័តដែលដំណើរការ ដោយប្រព័ន្ឋប្រត្តិបត្តិការ iOS 8 រឺចាស់ជាងនេះនឹងលែងអាចប្រើកម្មវិធីនេះបានទៀតហើយ។ បច្ចុប្បន្ននេះគណនី WhatsApp ថ្មីមិនអាចបើកបានទេហើយអ្នកប្រើប្រាស់ក៏អាចកំណត់គណនីដែលមានស្រាប់បានលុះត្រាតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 9 ឬ ខ្ពស់ជាងនេះ។

គេហទំព័របានបន្តទៀតថា "ដើម្បីទទួលបានបទពិសោធន៍ល្អបំផុតយើងសូមណែនាំឱ្យអ្នកប្រើប្រព័ន្ធប្រតិបត្តិការ iOS ចុងក្រោយបំផុតដែលមានសម្រាប់ទូរស័ព្ទរបស់អ្នក។ សូមទស្សនាគេហទំព័រ Apple ដើម្បីរៀនពីរបៀបធ្វើបច្ចុប្បន្នភាពកម្មវិធីទូរស័ព្ទ iPhone របស់អ្នក" ។ 

លើសពីនេះទៀតនោះមិនត្រឹមតែអ្នកប្រើប្រព័ន្ឋប្រត្តិបត្តិការ iOS​ ប៉ុណ្ណោះទេ សូម្បីតែអ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដំណើរការជំនាន់ ២.៣.៧ (Gingerbread) ឬ ចាស់ជាងនេះក៏មិនអាចបើកគណនី WhatsApp ថ្មី ឬ ប្តូរគណនីចាស់ឡើងវិញបានទេ ដែលតម្រូវអោយធ្វើបច្ចុប្បន្នភាពទៅប្រព័ន្ធប្រតិបត្តិការ Ice Cream Sandwich Android។



ដោយឡែកសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Windows Phone គ្រប់ជំនាន់ OS ទាំងអស់មិនអាចប្រើប្រាស់ WhatsApp បានទេបន្ទាប់ពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩ នេះតទៅ។