គ្រាន់តែសារមួយប៉ុណ្ណោះក៏អាចធ្វើឱ្យ ការផ្ញើសារជាក្រុមរបស់កម្មវិធី WhatsApp ឈប់ដំណើរការបានដែរ

គ្រាន់តែសារមួយប៉ុណ្ណោះក៏អាចធ្វើឱ្យ ការផ្ញើសារជាក្រុមរបស់កម្មវិធី WhatsApp ឈប់ដំណើរការបានដែរ

កាលពីពេលថ្មីៗនេះ ក្រុមស្រាវជ្រាវសន្ដិសុខ Check Point Research បានប្រកាសពីការរកឃើញ Maliciously Crafted Message ដែលអាចអនុញ្ញាតឱ្យសមាជិកក្នុងក្រុមណាមានគំនិតអាក្រក់កែកូដក្នុងសារ ធ្វើឱ្យគាំងកម្មវិធីផ្ញើសារចំពោះសមាជិកទាំងអស់នៅក្នុងក្រុមតែមួយ។ ការវាយប្រហារនេះថែមទាំងរារាំងសមាជិកពីការវិលត្រឡប់ចូលក្រុមវិញ ព្រមទាំងត្រូវបាត់ប្រវត្តិនៃការជជែកផងដែរ (Chat History)។ ដើម្បីកែតម្រូវបញ្ហានេះ អ្នកប្រើប្រាស់ត្រូវលុបកម្មវិធីចោល ហើយធ្វើការដំឡើងវាឡើងវិញ។ បើតាមការកត់សម្គាល់កន្លងមក បញ្ហានេះគឺមានទាំង WhatsApp សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ប៉ុន្តែអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ងាយរងគ្រោះជាង។
ក្រុមហ៊ុន WhatsApp បានធ្វើបច្ចុប្បន្នភាពទាក់ទងនឹងបញ្ហានេះហើយ ហើយនេះក៏ជាការក្រើនរំឭកមួយ ដែលទាមទារឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពកម្មវិធីជាប្រចាំ ដើម្បីការពារពីការវាយប្រហារដូចដែលយើងខ្ញុំបានផ្សព្វផ្សាយជាច្រើនដងមកហើយ៕

ប្រភព: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា