Rolls-Royce បង្កើតគំនិតថ្មីបង្កាត់ពូជផ្កាកូឡាបមករចនាឡានរបស់ខ្លួន

Rolls-Royce បង្កើតគំនិតថ្មីបង្កាត់ពូជផ្កាកូឡាបមករចនាឡានរបស់ខ្លួន

និទាឃរដូវបានចូលមកដល់ចក្រភពអង់គ្លេសនេះជាពេលវេលាសម្រាប់ក្តីសង្ឃឹមនិងសុទិដ្ឋិនិយមដែលយើងគ្រប់គ្នាគួរឈប់និងស្រង់ក្លិនផ្កាកុលាប។ ក្នុងបរិវេណលំនៅដ្ធានរបស់ Rolls-Royce ក្នុងក្រុង Goodwood នៃប្រទេស West Sussex មានប្រភេទផ្កាដ៏កម្រមួយគឺ ផ្កាកូឡាបហ្វែនធុម (Phantom Rose)។


ប្រភេទផ្កានេះត្រូវបានបង្កាត់ពូជឡើងដើម្បីជាប្រភពនៃការជំរុញចិត្តក្នុងការផលិតនិងរចនារថយន្ត។ ផ្កាកូឡាបប្រភេទនេះគឺមានតែនៅ មជ្ឈមណ្ឌលសកលនៃផលិតកម្មប្រណីតរបស់ Rolls-Royce តែមួយគត់។


អ្នកបង្កាត់ពូជផ្កាកូឡាបអង់គ្លេសឈ្មោះ Philip Harkness ដែលបានឈ្នះពានរង្វាន់ Harkness Roses បានបង្កាត់ពូជ ផ្កាកូឡាបហ្វែនធុម ជាពិសេសសម្រាប់សុំណុំ Rolls-Royce Bespoke។ ក្រុមគ្រួសាររបស់គាត់បានបង្កាត់ពូជផ្កាកុលាបតាំងពីឆ្នាំ ១៨៧៩ ដោយបង្កើតជាប្រពៃណីនៃផ្ការីកដ៏ស្រស់ស្អាតដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងឈ្មោះ Harkness ។


សព្វថ្ងៃនេះរុក្ខជាតិនិងផ្កាដែលបង្កាត់ឡើងដោយ Harkness Roses នៅតែជាចំណូលចិត្តដ៏ថិតថេរនៅលើឆាកសាកវប្បកម្មអន្តរជាតិដោយបានឈ្នះមេដាយមាសនៅឯកម្មវិធីពិព័រណ៍ផ្កា RHS Chelsea ជាង ២៥ ដងក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ។