OPPO  បញ្ចេញ Reno3 បំពាក់ដោយបច្ចេកវិទ្យា 5G លក់ក្នុងតម្លៃចាប់ពី 486$

OPPO បញ្ចេញ Reno3 បំពាក់ដោយបច្ចេកវិទ្យា 5G លក់ក្នុងតម្លៃចាប់ពី 486$

កាលពីថ្ងៃ ២៦ ខែធ្នូ ឆ្នាំ ២០១៩ ក្រុមហ៊ុន OPPO បានប្រកាស់បញ្ចេញនូវ ទូរសព្ទ័បំពាក់ដោយបច្ចេកវិទ្យា 5G ដំបូងគេបង្អស់របស់ខ្លួន។

Reno 3 Pro smartphoneOPPO Reno 3 series smartphones (Source: OPPO)

OPPO Reno 3 Pro មានអេក្រង់ទំហំ ៦.៥ អ៊ីញជាមួយនឹងភាពបញ្ចេញពន្លឺដែលមានឈ្មោះថា E3 ដែលអាចបង្កើនពន្លឺអេក្រង់បាន១៤ ភាគរយ។ លើសពីនេះទៀតវាមានសេនស័រស្កេនម្រាមដៃស្តើងជាងមុន។

OPPO Reno 3 series smartphonesReno 3 Pro smartphone (Source: OPPO)

ស្មាតហ្វូនស៊េរី Pro នេះត្រូវបានបំពាក់ដោយ CPU (Qualcomm Snapdragon 765G) ជាមួយអុីនធឺណេតកម្រិត 5G ដែលបង្កើនសមត្ថភាពដល់ទៅ ៤០% ។

(Source: OPPO)

ជាមួយកម្លាំងថ្មដល់ទៅ 4025mAh ព្រមទាំងបញ្ចូលថ្មបានយ៉ាងលឿន (VOOC 4.0) ក្នុងរយះពេល ២០ នាទីបានដល់ទៅ 50%។

OPPO Reno 3 series fast chargeOPPO Reno 3 series fast charge (Source: OPPO)

ចំពោះកាមេរ៉ាវិញ កាមេរ៉ាខាងក្រោយមានដល់ ៤ គ្រាប់ហើយទីមួយ(Main Sensor) មានទំហំ ៤៨ មេហ្គាភិចស៊ែល ទី២ (Ultra Wide Lens ) មានទំហំ ៨ មេហ្គាភិចស៊ែល ទី៣ (Long Lens ) មានទំហំ ១៣ មេហ្គាភិចស៊ែល និង ចុងក្រោយ(Black-And-White Profile Lens)មានទំហំ ២ មេហ្កាភិចស៊ែល។

OPPO Reno 3 series camerasOPPO Reno 3 series cameras (Source: OPPO)

OPPO Reno 3 ទំហំ 8GB+128 GB លក់ក្នុងតម្លៃ  3,399 យ័ន (486 ដុល្លារ) ហើយ Reno 3 Pro 3,999 យ័ន ($571)។

ប្រភព: www.pandaily.com