MAZDA ផ្តល់រង្វាន់ធំទី១គ្មានពីរក្នុងប្រវត្តិសាស្រ្ត មាសសុទ្ធ១០គីឡូក្រាម ស្មើទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លាអាមេរិច

MAZDA ផ្តល់រង្វាន់ធំទី១គ្មានពីរក្នុងប្រវត្តិសាស្រ្ត មាសសុទ្ធ១០គីឡូក្រាម ស្មើទឹកប្រាក់ប្រមាណ ៥០ម៉ឺនដុល្លាអាមេរិច

បន្ទាប់ពីទទួលបានជោគជ័យក្នុងយ៉ាងអស្ចា្យក្នុងការផ្តល់រង្វាន់មាសសុទ្ធចំនួនបីលើករួចមក ក្រុមហ៊ុនលក់រថយន្ត MAZDA ប្រចាំប្រទេសកម្ពុជាបានធ្វើការផ្តល់ជូនកាន់តែពិសេស កាន់តែដ៏អស្ចារ្យ កាន់តែធំជាមុន លើកទីបួនរបស់ខ្លួនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនោះគឺ រង្វាន់ធំទី១ មាសសុទ្ធ១០គីឡូក្រាម ដែលគិតជាទឹកប្រាក់ប្រមាណ៥០ម៉ឺនដុល្លាអាមេរិច ដោយឡែក រង្វាន់ធំទី២ មាសសុទ្ធ១គីឡូក្រាម និង រង្វាន់ធំទី៣ មាសសុទ្ធកន្លះគីឡូក្រាម ជាមួយនឹងរង្វាន់មាសសុទ្ធដ៏ច្រើនសន្ទឹកសន្ធាប់ទៀត។
 

បើយោងតាមប្រសាសន៍របស់លោកស្រី អ៊ុន កញ្ញា នាយកគ្រប់គ្រងរបស់ក្រុមហ៊ុនលក់រថយន្ត MAZDA បានអោយដឹងថា៖ មូលហេតុតែមួយគត់ដែលក្រុមហ៊ុនលក់រថយន្ត MAZDA បញ្ចេញនៅការផ្តល់ជូនដ៏មហាសាលនិងមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តនេះ ពីព្រោះតែចង់ធ្វើអោយអតិថិជនរបស់​ MAZDA ទាំងអស់ មិនត្រឹមតែទទួលបានរថយន្តដ៏មានគុណភាពយកទៅប្រើបា្រស់ប៉ុណ្ណោះទេ ថែមទាំងធ្វើអោយពួកគាត់ផ្លាស់ប្តូរជីវិតរបស់ពួកគាត់ថែមទៀតផងហើយអាចនិយាយបានថា​ ពួកគាត់នឹងក្លាយជាសេដ្ឋីរបស់ MAZDA ក៏ថាបាន ពិតជាអស្ចារ្យមែន

លោកស្រីបានបន្តទៀតថា៖ សូមអតិថិជនទាំងអស់ទុកចិត្តលើរថយន្ត MAZDA ដែលជាផលិតផលរបស់ប្រទេសជប៉ុន និង ជារថយន្តដែលឈានមុនគេនៅលើពិភពលោក ក៏ដូចជាក្នុងប្រទេសកម្ពុជាផងដែរ។

ព័ត៌មានបន្ថែមសូមមកកាន់អគារតាំងបង្ហាញរថយន្ត Mazda ទំនាក់ទំនងទូរស័ព្ទលេខ៖ 095 999 599, 095 999 699.