ប្រញាប់ឡើង! សល់តែមួយខែទៀតប៉ុណ្ណោះ! មាសសុទ្ធសរុប ១២ គីឡូក្រាមរបស់ Mazda នឹងបង្ហាញរូបរាងហើយ

ប្រញាប់ឡើង! សល់តែមួយខែទៀតប៉ុណ្ណោះ! មាសសុទ្ធសរុប ១២ គីឡូក្រាមរបស់ Mazda នឹងបង្ហាញរូបរាងហើយ

កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩ ថ្មីៗនេះក្រុមហ៊ុន Mazda  ប្រចាំប្រទេសកម្ពុជាបានធ្វើសន្និសីទកាសែតមួយស្តីពីកម្មវិធីចាប់រង្វាន់មាសសុទ្ធ១២គីឡូ។


បើតាមប្រសាសលោកស្រី អ៊ុន កញ្ញា ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន HGB Auto បានអោយដឹងថា៖ 
ដោយហេតុតែមានសន្ទុះគាំទ្រ និងការសំណូមពរពីអតិថិជនជាច្រើនផងដែរនោះ ក្រុមហ៊ុន អេច ជី ប៊ី អូតូ បានសម្រេចដាក់បន្តឲ្យមាននូវប្រូម៉ូសិនមាសសម្រាប់រដូវកាលទី៣។ ហើយអ្វីដែលពិសេសជាងមុនទៅទៀតនោះ គឺកម្មវិធីឈ្នះរង្វាន់ធំ មាសសុទ្ធរហូតដល់ទៅ១២គីឡូ ដែលក្នុងនោះមានរង្វាន់ដូចជា មាសសុទ្ធ ២គីឡូ មាសសុទ្ធ កន្លះគីឡូ ២តម្លឹង ១តម្លឹង ៥ជី និង១ជី។ មកទល់ត្រឹមថ្ងៃនេះ មានអតិថិជនជាង ២០០០នាក់បានក្លាយជាម្ចាស់រថយន្តក្នុងអំឡុងពេលប្រូម៉ូសិននេះរួចទៅហើយ ហើយរង្វាន់មាស ១២គីឡូនេះទៀតសោតក៏មានចំនួនកំណត់ផងដែរ ដូច្នេះពួកយើងនឹងសុំធ្វើការបិទប្រូម៉ូសិននៅត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា កម្មវិធីចាប់រង្វាន់មាសរដូវកាលទី៣ ចំនួន ១២គីឡូ នឹងប្រព្រឹត្តទៅនៅក្នុងខែ មករា ឆ្នាំ២០២០នេះហើយ។ ដូច្នេះសូមអតិថិជនដែលមិនទាន់បានទទួលរថយន្ត និងមិនទាន់បានជាវសូមប្រញាប់រួសរាន់ឡើងកុំឲ្យឱកាសមាសដ៏អស្ចារ្យនេះកន្លងផុតទៅឲ្យសោះ។

អ្វីដែលកាន់តែពិសេសនោះ Mazda Cambodia បានបង្កើតនូវការលក់ពិសេសជាមួយរថយន្ត  Mazda BT-50 ឆ្នាំ ២០២០ ម៉ាស៊ីន 2.2 លីត្រ ជាមួយតម្លៃត្រឹម ៣០ ០០០ ដុល្លារ និង BT-50 ម៉ាស៊ីន 3.2 លីត្រ មានតម្លៃត្រឹមតែ ៣៦ ០០០ ដុល្លារ។  










សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងទៅ៖
ផ្ទះលេខ ៣៧៩ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ លេខទូរសព្ទ 095 999 699/ 023 995 567/ 023 995 678/ 023 999 678។