រថយន្ត SUV កំពូលប្រណីត Volvo XC90 2020 បង្ហាញវត្តមាននៅកម្ពុជាជាផ្លូវការ!
រថយន្ត SUV កំពូលប្រណីត Volvo XC90 2020 បង្ហាញវត្តមាននៅកម្ពុជាជាផ្លូវការ!
រថយន្ត SUV កំពូលប្រណីត Volvo XC90 2020 បង្ហាញវត្តមាននៅកម្ពុជាជាផ្លូវការ!

រថយន្ត SUV កំពូលប្រណីត Volvo XC90 2020 បង្ហាញវត្តមាននៅកម្ពុជាជាផ្លូវការ!

Volvo គឺ​ជា​ម៉ាក​រថយន្ត​ប្រណីត​មួយ​របស់​ស៊ុយអែត ដែល​កិត្យានុភាព​របស់​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​​គេ​ទទួល​ស្គាល់​​ជា​អន្តរជាតិហើយបច្ចុប្បន្ន​ Volvo Cambodia បាន​នាំ​យក​រថយន្ត​​ស៊េរី​ចុង​ក្រោយ​ជាច្រើន​ម៉ូដែល​មក​កាន់​ទីផ្សារ​កម្ពុជា។

កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ ថ្មីៗនេះ Volvo Cambodia បានបង្ហាញវត្តមានរថយន្ត SUV ដ៏ថ្មីប្រណីត មួយគឺ Volvo XC90 ស៊េរីឆ្នាំ ២០២០ ដែល​ធ្វើ​ឡើង​នៅ​អគារតាំងបង្ហាញរថយន្ត​​​ Volvo របស់ខ្លួនក្រោម​ការ​ចូល​រួម​ពី​ភ្ញៀវ​កិត្តិយស​យ៉ាង​ច្រើន​កុះករ។
 

 

បើក្រលែកមើលពី​ប្រណីតភាព​របស់ XC90 នេះវិញ រថយន្តម៉ូដែលនេះបាន​បំពាក់​ដោយ​អំពូល​ភ្លើង​ប្រភេទ LED ជា​មួយ​នឹង​ការ​បញ្ចេញ​ពន្លឺ​ដូច​ញញួរ​របស់​អាទិទេព​ Thor, ភ្លើង​បំភ្លឺ​នា​ពេល​ថ្ងៃ​ដ៏​លេច​ធ្លោ, កញ្ចក់​ចំហៀង​អាច​ក្ដោប​ស្វ័យប្រវត្តិ, ទ្វារ​គូថ​ក្រោយ​ដំណើរ​ការ​ដោយ​អេឡិចត្រូនិក, ​ដំបូល​កញ្ចក់​ថ្លា, អាច​ចូល​រថយន្ត​និង​បញ្ឆេះ​រថយន្ត​ដោយ​មិន​ប្រើ​សោ, ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ៤ តំបន់, មាន​វាំងនន​ការពារ​ពន្លឺ​ថ្ងៃ, តាបឡូ​ប្រភេទ​ឌីជីថល​ទំហំ ១២,៣ អ៊ីញ, កៅអី​ស្រោប​ដោយ​ស្បែក​ទន់​ Nappa ហើយ​ចង្កូត​ក៏​ស្រោប​ដោយ​ស្បែក​ផង​ដែរ។

ខាង​ក្នុង​រថយន្ត​នេះ​ក៏​មាន​បំពាក់​ដោយ​ប្រព័ន្ធ​សំឡេង​មាន​គុណភាព​ខ្ពស់​ម៉ាក Bowers & Wilkins មាន​រន្ធ​ USB ចំនួន​ពីរ, មាន​​ឌុយ​ភ្លើង​ ១២ វ៉ុល, មាន​ប្រព័ន្ធ Bluetooth, មាន​មុខងារ Volvo On Call, អាច​ភ្ជាប់​ជា​មួយ​ស្មាតហ្វូន​តាម​រន្ធ USB និង អាច​បញ្ជា​មុខងារ​មួយ​ចំនួន​ដោយ​ប្រើ​សំឡេង​ជា​ដើម។

ក្រៅ​ពី​ផ្ដល់​ជូន​នូវ​ប្រណីត​ភាព​ខ្ពស់​ រថយន្ត​ដែល​ Volvo ផលិត​ឡើង ក៏​មាន​ផ្ដល់​ជូន​នូវ​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​ផង​ដែរ។ ជាក់​ស្ដែង​លើ​រថយន្ត​ XC90 ឆ្នាំ ២០២០ ​មាន​បំពាក់​​នូវ​​បច្ចេកវិទ្យា​សុវត្ថិភាព​ និង​​ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​ជា​ច្រើន​ដួច​ជា​ ប្រព័ន្ធ​ការពារ​ការ​ប៉ះ​ទង្គិច​ពី​ចំហៀង, ​ពោង​សុវត្ថិភាព​ការពារ​អ្នក​ដំណើរ​និង​អ្នក​បើកបរ, ពោង​សុវត្ថិភាព​ការពារ​ជង្គង់​អ្នក​បើកបរ, ប្រព័ន្ធ​ជាន់​ហ្វ្រាំង​ស្វ័យប្រវត្តិ​ពេល​មាន​ការ​ប៉ះ​ទង្គិច និង​ប្រព័ន្ធ​ដាស់​តឿន​អ្នក​បើកបរ​ជា​ដើម។ បន្ថែម​ពី​នេះ​ក៏​មាន​ប្រព័ន្ធ​ជំនួយ​ការ​ឡើង​/ចុះ​ចំណោត, ប្រព័ន្ធ Adaptive Cruise Control, ប្រព័ន្ធ​រក្សា​គន្លង​ផ្លូវ​ឲ្យ​ត្រង់, ប្រព័ន្ធ​ព្រមាន​អំពី​ការ​ប៉ះ​ទង្គិច​ពី​ក្រោយ, កាមេរ៉ា​សម្រាប់​មើល​ជុំវិញ ៣៦០ ដឺក្រេ, មាន​ Head-Up Display, ប្រព័ន្ធ​ជំនួយ​ការ​ចូល​ចត និង​បច្ចេកវិទ្យា​ពន្លត់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ពេល​ឈប់​ស្ដុប (Start/Stop) សម្រាប់​សន្សំសំចៃ​ប្រេង​ជា​ដើម។

​​​​​​រថយន្ត SUV ប្រណីត​នេះ​ប្រើ​ប្រាស់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ លីត្រ អាច​បង្កើត​កម្លាំង​ ៣២០ សេះ ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង ៤ (AWD) និង​មាន​ល្បឿន​អតិបរមា​ ២៣០ គ./ម៉។ ចំពោះ​កម្រិត​ស៊ីសាំង​គឺ​​បើកបរ​ ១០០ គ.ម ស៊ី​ប្រេង​ប្រមាណ​ ៨,១ លីត្រ​ប៉ុណ្ណោះ។




សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​រថយន្ត​ SUV ប្រណីត XC90 ឆ្នាំ ២០២០ នេះ អាច​ទំនាក់ទំនង​ទៅ​កាន់​​ ​Volvo​ ​Cambodia​ ​​តាម​ទូរសព្ទ​​លេខ​​ ​024​ ​900​ ​000​ ​ឬ​ Facebook៖ ​Volvo Cars Cambodia និង​ គេហទំព័រ​៖​ www.volvocars.com/kh-kh