ខ្សែប្រយុទ្ធ PSG កីឡាករ Neymar អាចនឹងខកខានការប្រកួតទាំងពីរជើងនៃក្របខ័ណ្ឌ Champions League ទល់នឹង Man Utd

ខ្សែប្រយុទ្ធ PSG កីឡាករ Neymar អាចនឹងខកខានការប្រកួតទាំងពីរជើងនៃក្របខ័ណ្ឌ Champions League ទល់នឹង Man Utd

លោក Thomas Tuchel គ្រូបង្វឹករបស់ក្លឹប Paris Saint-Germain បានសារភាពថាលោកមិនរំពឹងថាកីឡាករ Neymar អាចលេងទល់នឹងក្រុម Manchester United នោះទេ ហើយកីឡាករដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោកនឹងមិនមានវត្តមាននៅក្នុងការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយឡើយ។ 

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានស្រក់ទឹកភ្នែកក្រោយពីរងរបួសនៅក្នុងការប្រកួតពានរង្វាន់ French Cup នៅលើទឹកដីក្លឹប Strasbourg កាលពីថ្ងៃអង្គារសប្តាហ៍មុន។ កន្លងទៅកីឡាករវ័យ២៦ឆ្នាំរូបនេះធ្លាប់មានរបួសត្រូវវះកាត់នៅប្រអប់ជើងខាងស្ដាំម្ដងហើយ និងព្យាយាមព្យាបាលឲ្យលឿនដើម្បីទាន់ពេលលេងនៅ World Cup ប្រទេសរុស្សី។ ក្រៅពី Neymar ខ្សែបម្រើ Marco Verratti ក៏កំពុងមានរបួសកជើង ដែលជាក្ដីបារម្ភរបស់ PSG។

គួរបញ្ជាក់ផងដែរថា ការប្រកួតជើងទីមួយនៅកីឡាដ្ឋាន Old Trafford នឹងធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈខាងមុខ ហើយ PSG នឹងធ្វើជាម្ចាស់ផ្ទះជើងទីពីរវិញនៅថ្ងៃទី៦ ខែមីនា៕


ប្រភព៖ Mirror