គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Lionel Scaloni សង្ឃឹមថាខ្សែប្រយុទ្ធ Lionel Messi នឹងវិលត្រឡប់ទៅកាន់ក្រុមជម្រើសជាតិវិញមុនពេលការប្រកួតពាន Copa America មកដល់

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Lionel Scaloni សង្ឃឹមថាខ្សែប្រយុទ្ធ Lionel Messi នឹងវិលត្រឡប់ទៅកាន់ក្រុមជម្រើសជាតិវិញមុនពេលការប្រកួតពាន Copa America មកដល់

Messi បានសម្រាកពីក្រុមជម្រើសជាតិបន្ទាប់ពីខកចិត្តនឹងការប្រកួត World Cup សម្រាប់ប្រទេសរបស់គាត់ដោយអាហ្សង់ទីនចាញ់ម្ចាស់ជើងឯកបារាំងនៅវគ្គ 16 ក្រុម។

កីឡាករវ័យ 31 ឆ្នាំរូបនេះមិនបាននិយាយថា គាត់នឹងបានមកលេងដើម្បីដណ្តើមយកពាន Copa America ក្នុងប្រទេសប្រេស៊ីលនៅក្នុងខែមិថុនាទេ។  ប៉ុន្តែលោក Scaloni គ្រូបង្វឹកបណ្តោះអាសន្នបានប្រាប់អ្នកយកព័ត៌មាននៅការប្រកួតកាលពីថ្ងៃព្រហស្បតិ៍ថា ៖ “ គាត់សង្ឃឹមថាខ្សែប្រយុទ្ធក្រុម Barcelona ប្រហែលជាអាចវិលត្រលប់មកវិញក្នុងការប្រកួតមិត្តភាពនៅក្នុងខែមីនាខាងមុខនេះ” ។

លោក Scaloni បាននិយាយថា " នៅពេលដែលមានវេលាល្អយើងនឹងនិយាយជាមួយ Leo Messi ក្នុងប៉ុន្មានថ្ងៃមុនចេញបញ្ជីឈ្មោះកីឡាករក្នុងខែមីនា។  "ខ្ញុំសង្ឃឹមថាគាត់អាចមកជួយជម្រើសជាតិវិញ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ យើងចង់ឱ្យគាត់សប្បាយចិត្ត ហើយខ្ញុំក៏មានអារម្មណ៍ល្អដែរ" ។

ក្នុងចំណោមពានរង្វាន់ធំ ៗ ទាំង 8 ដែលរូបគេបានលេង Messi បានទទួលជ័យជម្នះក្នុងការប្រកួតបួនលើក ហើយការបរាជ័យនាពេលថ្មីៗនេះបានធ្វើឱ្យគេសួរសំណួរពីអនាគតរបស់គាត់ជាមួយនឹងក្រុមជម្រើសជាតិ។

សម្រាប់ការប្រកួត Copa America Cup នាពេលខាងមុខ Argentina ស្ថិតក្នុងពូល B ជាមួយ Colombia Paraguay និង Qatar ។
ក្រុមម្ចាស់ផ្ទះប្រេស៊ីលនឹងប្រកួតជាមួយក្រុមជម្រើសជាតិប៉េរូ វ៉េណេស៊ុយអេឡា និង បូលីវី ក្នុងពូល A ខណៈអ៊ុយរូហ្គាយ ជប៉ុន អេក្វាឌ័រ និងម្ចាស់ជើងឯកឈីលី ស្ថិតនៅក្នុងពូល C ៕

ប្រភព៖ skysports