រថយន្តលក្ខណៈគ្រួសារតម្លៃជាង៦ម៉ឺនដុល្លារ KIA Grand Carnival 2019 កំពុងតែមានការគាំទ្រខ្លាំងនៅកម្ពុជា!

រថយន្តលក្ខណៈគ្រួសារតម្លៃជាង៦ម៉ឺនដុល្លារ KIA Grand Carnival 2019 កំពុងតែមានការគាំទ្រខ្លាំងនៅកម្ពុជា!

ថ្មីៗនេះយើងសង្កេតឃើញថាកំណើនអ្នកប្រើបា្រស់រថយន្តថ្មីៗនៅប្រទេសកម្ពុជាកំពុងទេមានការកើនឡើងគួរអោយកត់សម្គាល់។ បើនិយាយពីរថយន្តលក្ខណៈគ្រួសារក៏មានច្រើនណាស់ដែលក្នុងទីផ្សារប្រទេសកម្ពុជាយើង។ 

ថ្ងៃនេះ ENews Cambodia បានលើកយករថយន្តលក្ខណៈគ្រួសារដ៏ទំនើបមួយក្នុងពេលបច្ចុប្បន្ននេះមកបង្ហាញជូនប្រិយមិត្តអ្នកអានអោយបានជ្រាបកាន់តែច្បាស់ពីលក្ខណៈពិសេសមួយចំនួន។

Kia Grand Carnival 2019 ជារថយន្តប្រភេទលក្ខណៈគ្រួសាររបស់ប្រទេសកូរ៉េ បច្ចេកវិទ្យាពីប្រទេសអាល្លឺម៉ង់ ដែលនាំអ្នកទៅកាន់ការបើកបរប្រកបដោយភាពសប្បាយរីករាយ និងមានផាសុកភាព ហើយផ្តល់ជូនលក្ខណៈពិសេសជាច្រើនដល់ការបើកបរ ជាមួយភាពទំនើបជាច្រើន ទាន់សម័យ ជាមួយនឹងតម្លៃជាង៦ម៉ឺននៅលើទីផ្សារនាពេលបច្ចុប្បន្ន។

 

 

ខាងក្រោមនិយាយត្រួសៗនេះជាលក្ខណៈពិសេសរថយន្ត Kia Grand Carnival 2019៖

- ម៉ាស៊ីន :ម៉ាស៊ីន៦(MPI) ជាប្រភេទសាំង 3.3 លីត្រ
- ប្រអប់លេខ : ៦លេខអូតូ
- ពោងសុវត្ថិភាព : មានចំនួន១០ ដែលការពារអ្នកបើកបរ និង 
អ្នករួមដំណើរគ្រប់កៅអី
- ប្រភេទសោរ: Smart Key
- ម៉ាស៊ីនត្រជាក់ ៤ជួរ 
- ដំបូលបើក: មានដំបូល២ មុខនឹងក្រោយអាចបើកបានយ៉ាង  
ធំទូលាយ
- ប្រភេទកៅអី: កៅអីអាចប្រើបានពីចំនួន 8 ទៅ 11 ជាប្រភេទ 
កៅអីស្បែកសុទ្ធ 
- ទ្វារចំហៀង: ប្រភេទទ្វារអូតូទាំងសងខាង អាចបញ្ជារដោយ 
តេឡេបាន
- ទ្វារក្រោយ : ទ្វារអូតូមានប្រព័ន្ធសុវត្ថិភាពពេលបិទ ការពារ 
មិនគៀបធ្វើអោយរបួស