ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Alvaro Morata នឹងទៅពិនិត្យសុខភាពនៅក្លឹប Atletico Madrid ថ្ងៃអាទិត្យនេះ

ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Alvaro Morata នឹងទៅពិនិត្យសុខភាពនៅក្លឹប Atletico Madrid ថ្ងៃអាទិត្យនេះ

ខ្សែប្រយុទ្ធ Morata បានចូលរួមជាមួយក្លឹបតោខៀវ Chelsea ក្រោយផ្ទេរពីក្លឹប Real Madrid ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយតម្លៃ 57 លានផោនកាលពីខែកក្កដា ឆ្នាំ2017 ខណៈដែលលោក Antonio Conte នៅធ្វើជាគ្រូបង្វឹករបស់ក្លឹប។

គាត់បានស៊ុតបញ្ចូលទីចំនួន ៧គ្រាប់ក្នុងការប្រកួត ៨លើកដំបូងរបស់គាត់សម្រាប់ក្លឹប Chelsea ប៉ុន្តែរហូតដល់បញ្ចប់រដូវកាលគាត់រកបានត្រឹមតែ ១១គ្រាប់ប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ Premier League។

ការផ្ទេររបស់ខ្សែប្រយុទ្ធ Morata ដោយសារតែក្លឹបមានមូលដ្ឋានក្នុងទីក្រុងឡុងដ៏ទើបតែខ្ចីជើងខ្សែប្រយុទ្ធ Gonzalo Higuain ពីក្លឹប Juventus បាន ហើយខ្សែប្រយុទ្ធរូបនេះហ្នឹងលេងដល់ចប់រដូវកាល។

យោងតាមក្លឹប Juventus បានឱ្យដឹងថា Chelsea មានជំរើសក្នុងការបន្ថែមកិច្ចសន្យាខ្ចីជើងមួយរដូវកាលទៀតឬទិញយកកីឡាករ Higuain ផ្ដាច់ពេលចប់រដូវកាលក្នុងតម្លៃ៣១លានផោន។

ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះបានធ្វើការក្រោមការដឹកនាំរបស់លោក Sarri ក្នុងអំឡុងពេលដែលគាត់លេងនៅក្លឹប Napoli ក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី។
ដូច្នេះខ្សែប្រយុទ្ធ Morata នឹងចូលរួមជាមួយអតីតខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Diego Costa នៅក្លឹប Atletico Madrid ៕

ប្រភព៖ Skysports