ទឹកប៉េងប៉ោះមានអ្វីអស្ចារ្យសម្រាប់សម្ផស្សរបស់អ្នក?

ទឹកប៉េងប៉ោះមានអ្វីអស្ចារ្យសម្រាប់សម្ផស្សរបស់អ្នក?

ប៉េងប៉ោះមានលក្ខណៈសម្បត្តិច្រើនយា៉ងដែលជួយលើកកំពស់សម្រស់។ អ្វីដែលកាន់តែល្អ ទៀតនោះគឺថាអ្នកអាចរកវាបានយ៉ាងងាយស្រួលនៅ។ អត្ថបទខាងក្រោមនេះនឹងបង្ហាញអ្នកពី ផលប្រយោជន៍ដ៏ល្អបំផុតនៃប៉េងប៉ោះនិងរបៀបប្រើប្រាស់វានៅក្នុងការថែរក្សាសម្រស់។

១. អ្នកអាចប្រើទឹកប៉េងប៉ោះដើម្បីបង្រួមរន្ធញើសដែលបើកចំហមុខធំ។ ផ្សំ២–៤ដំណក់ នៃទឹកក្រូចឆ្មារជាមួយទឹកប៉េងប៉ោះ១ស្លាបព្រា។ អនុវត្តវានៅលើមុខរបស់អ្នក រួចទុកចោលរយះពេល១៥នាទី។ បន្ទាប់លាងវាចេញជាមួយទឹកក្តៅមិនត្រជាក់។
Tomato-pores-1-២. កិនប៉េងប៉ោះឲ្យម៉ដ្ឋ រួចយកសាច់វាមកលាបឲ្យពេញលើមុខរបស់អ្នក។ ទុកវានៅលើស្បែកឲ្យ បាន១មោ៉ងមុនពេលលាងចេញ។ បន្ទាប់មកលាបផលិតផលជាតិសំណើម។ រោគមុនរបស់អ្នក នឹងថយចុះបន្ទាប់ពីការប្រើប្រាស់បានទៀងទាត់។ ប៉េងប៉ោះមានលក្ខណៈសម្បត្តិត្រជាក់ដើម្បី ធ្វើឲ្យស្បែករលោង។
tomato-face-mask-2-
៣. កាត់ប៉េងប៉ោះជា២ រួចយកមកដុសលើមុនក្បាលខ្មៅ។ លាងជម្រះចេញនិងលាបផលិតផល ផ្ដល់ជាតិសំណើម។ ត្រដុសចំណិតប៉េងប៉ោះនៅលើមុនក្បាលខ្មៅគឺជាការព្យាបាលដ៏មាន ប្រសិទ្ធភាព។

Tomato-acne-3-
. លាយទឹកបេ៉ងប៉ោះជាមួយនឹងទឹកត្រសក់។ បន្ទាប់មកជ្រលក់គ្រាប់បាល់កប្បាសចូល រួចលាប ល្បាយនេះនៅលើមុខរបស់អ្នកជារៀងរាល់ថ្ងៃ។ វិធីនេះអាចគ្រប់គ្រងជាតិខ្លាញ់ដែលលើសនៅ លើផ្ទៃមុខរបស់អ្នកនិងរក្សាមិនឲ្យកើតមុន។

៥. លាបទឹកប៉េងប៉ោះនិងទឹកឃ្មុំនៅលើមុខរបស់អ្នក រួចទុកអោយវាស្ងួតសម្រាប់ ១៥នាទីមុន ពេលលាងចេញ។ វិធីនេះនឹងធ្វើឲ្យស្បែករបស់អ្នកមានពន្លឺ។ ប៉េងប៉ោះពោរពេញទៅដោយ វីតាមីន A និង Cដែលជួយបំភ្លឺស្បែកដែលរិចរិល។

Tomato and honey-For-Clear-Skin៦. គ្រាន់តែបរិភោគប៉េងប៉ោះ១ផ្លែនៅពេលព្រឹកនឹងអាចជួយអ្នកឲ្យស្រកទម្ងន់បាន ឬ អ្នកអាចផឹក ទឹកប៉េងប៉ោះដប់នាទីមុនពេលបរិភោគអាហារពីរដងក្នុងមួយថ្ងៃដើម្បីកាត់បន្ថយទម្ងន់។

៧. គ្រាន់តែលាបទឹកប៉េងប៉ោះឬចំណិតប៉េងប៉ោះនៅលើសក់របស់អ្នកក៏អាចបង្កើនកំរិត PH ធម្មជាតិនៃសក់និងទទួលបានពណ៍សក់ធម្មជាតិត្រឡប់មកវិញ។ ប៉េងប៉ោះ គឺជាផលិតផល ធម្មជាតិដែលផ្តល់ឲ្យសក់ភ្លឺចែងចាំង។

. អនុវត្តសាច់ប៉េងប៉ោះនៅលើស្បែកក្បាលដែលមានអង្គែស្បែកសម្រាប់រយះពេល ៣០នាទី សឹមលាងចេញជាមួយសាប៊ូកក់សក់ធម្មតាដើម្បីព្យាបាលអង្គែស្បែកក្បាល៕

Tomato-Mask-last-