គន្លឹះ​ដើម្បី​បាន​រាង​ស្វែល​វិញ ​ក្រោយ​ពី​សម្រាលកូន​រួច​

គន្លឹះ​ដើម្បី​បាន​រាង​ស្វែល​វិញ ​ក្រោយ​ពី​សម្រាលកូន​រួច​

ធម្មតា ក្រោយពីឡើងទម្ងន់ក្នុងពេលមានផ្ទៃពោះ អ្នកប្រហែលជាពិបាកនឹងទទួលបានរាងដូចកាលពីមិនទាន់មានកូន ឬរាងស្វែល ប្រកបដោយសុខភាពល្អ និងស្អាតវិញណាស់។ យ៉ាងណាមិញ ដំណើរនៃការឈានដល់រាងដូចកាលពីមុនតាមរយៈការហាត់ប្រាណទៀងទាត់ប្រហែលជាមិនមែនជារឿងងាយស្រួលឡើយ ប៉ុន្តែអ្នកត្រូវតែបន្ថែមគន្លឹះខ្លះៗបន្ថែមទៀតបើសិនជាចង់បានរាងដូចមុនប្រកបដោយប្រសិទ្ធភាព។

សុដន់នឹងធ្ងន់ជាងមុន
សុដន់អ្នកប្រហែលជាមានអារម្មណ៍ថាធ្ងន់ខ្លាំង ហើយអ្នកប្រហែលជាមិនអាចមានរាងស្អាតដូចមុនឡើយ។ អ្នកប្រហែលជាពិបាកក្នុងការរត់កីឡាផងដែរដោយសារតែរឿងនេះ។ ដូច្នេះ ចូរព្យាយាមផ្លាស់ប្តូរកីឡាផ្សេងណាមួយដែលអ្នកអាចធ្វើបានវិញទៅ។

ត្រគាក ក៏អាចមានអារម្មណ៍ថាធ្ងន់ដែរ
ការហាត់ប្រាណជាលើកដំបូងក្រោយពីសម្រាលកូនរួច អ្នកប្រហែលជាយល់ថានៅតំបន់ផ្នែកខាងក្រោមអាចនឹងមានភាពនឿយហត់ខ្លាំង។ ដូច្នេះចូរផ្តោតសំខាន់ទៅលើការហាត់ប្រាណទាំងឡាយណាដែលជួយពង្រឹងដល់សាច់ដុំក្នុងអាងត្រគៀកវិញមុននឹងឈានដល់លំហាត់ប្រាណណាដែលប្រើកម្លាំងខ្លាំង។

អ្នកអាចនឹងមិនមានកម្លាំងពីក្នុងខ្លួនឡើយ
ដោយសារតែពោះត្រូវរីកធំរហូតដល់ ៩ខែដើម្បីជាកន្លែងស្នាក់នៅរបស់កូន ហើយពេលសម្រាលចេញវិញ វាអាចនឹងបន្សល់នូវស្នាកស្នាម ជាពិសេសមិនសូវជាមានកម្លាំងច្រើននៅតំបន់ពោះនេះទេ។ ដូច្នេះចូរប្រាកដថា អ្នកបានហាត់ប្រាណដើម្បីពង្រឹងដល់សាច់ដុំក្នុងពោះសិនដើម្បីឲ្យអ្វីៗវិលមកភាពដើមវិញលឿន។

អ្នកអាចនឹងមានអារម្មណ៍ថានោមញឹក
ការនោមញឹកនេះអាចនឹងកើតឡើងក្នុងពេលដែលអ្នកហាត់ក្បាច់យូហ្គាតែម្តង។ ប៉ុន្តែរឿងនេះទំនងជាកើតឡើងច្រើននៅពេលអ្នកខំហាត់កីឡាណាដែលតម្រូវការប្រើកម្លាំងខ្លាំង។ ដូច្នេះដើម្បីឲ្យអ្វីៗកាន់តែរលូននោះ ចូរចាប់ផ្តើមជាមួយនឹងការហាត់ប្រាណដោយប្រើកម្លាំងតិចៗ និងប្រើពេលខ្លីសិនទៅបានហើយ។

អស់កម្លាំង
ការអស់កម្លាំងចំពោះស្ត្រីសម្រាលកូនរួចអាចនឹងកើតមានច្រើនថ្ងៃ ហើយក៏ធ្វើឲ្យអ្នកមិនចង់ទៅណាដែរ។ ការបំបៅដោះកូនអាចធ្វើឲ្យអ្នកអស់កម្លាំងកាន់តែខ្លាំងបំផុត។ ដូច្នេះមិនត្រូវអស់សង្ឃឹមឡើយ តែអ្នកគួរតែចំណាយពេលយ៉ាងហោចណាស់ ១០នាទីក្នុងមួយថ្ងៃដើម្បីហាត់កីឡាណាដែលអ្នកអាចធ្វើបានទៅ៕