ហុងកុង! ទីក្រុងដែលគួរទៅលេង មុនពេលស្លាប់

ហុងកុង! ទីក្រុងដែលគួរទៅលេង មុនពេលស្លាប់

ហុងកុង បានអភិវឌ្ឍខ្លួន ចេញពីភូមិអ្នកនេសាទដ៏តូចមួយប៉ុណ្ណោះ នៅក្នុងអំឡុងឆ្នាំ ១៨០០ ហើយរហូតមកដល់សតវត្សទី ២១ មួយនេះ អាចនិយាយបានថា ហុងកុង ជាទីសុបិនរបស់មនុស្សភាគច្រើន នៅលើសកលលោកនេះ។

ហុងកុង នៅទីណា?
ហុងកុង ជាតំបន់តំបន់រដ្ឋបាលពិសេស (SAR) របស់សាធារណរដ្ឋប្រជាមានិតចិន ដែលស្ថិតនៅភាគត្បូងឆៀងខាងកើតនៃប្រទេស (ទល់នឹងសមុទ្រចិនខាងត្បូង)។ អ្នកអាចចំណាយពេលប្រហែលជា ៣ ម៉ោងកន្លះ ក្នុងការហោះពីទីក្រុងប៉េកាំង និង ២ ម៉ោងកន្លះ ពីទីក្រុងសៀងហៃ ទៅទីក្រុងហុងកុង ហើយបើគិតពីភ្នំពេញវិញ គឺត្រូវការប្រហែល ២ ម៉ោងកន្លះដែរ។

HK

មូលហេតុដែលគេចង់ទស្សនាហុងកុង
• ហុងកុង ជាការបញ្ចូលគ្នានៃតំបន់ភាគខាងកើត និងខាងលិច ដូច្នេះ គ្មានកន្លែងណាដែលល្អជាងនេះ ក្នុងការទស្សនាវប្បធម៌ប្រទេសលោកខាងលិច និងខាងកើតរួមគ្នានោះទេ គឺអ្នកអាចឃើញពីវប្បធម៌ និងការរស់នៅបែបសម័យបុរាណ និងសម័យទំនើប ក្នុងកន្លែងតែមួយ។
• ហុងកុង ជាឋានសួគ៌ាសម្រាប់អ្នកមាន និងអ្នកចង់ទិញអីវ៉ាន់ ដែលមានម៉ាកល្បីៗ មកពីពាសពេញសកលលោក។ ផ្សារទំនើម ហាងម៉ាកល្បី និងផ្សារតាមផ្លូវ ពិតជាគួរឲ្យស្ងើចសរសើរ និងទាក់ទាញភ្ញៀវទេសចរណ៍ជាទីបំផុត។
• ចំណីអាហារនៅហុងកុង ប្រៀបបាននឹងអាហារអភិជន ឬស្តេចអញ្ចឹង គឺបានន័យថា ឆ្ងាញ់ណាស់។

11655

ទៅហុងកុង គួរធ្វើអ្វីខ្លះទៅ?
• ដើរលេងនៅ Victoria Peak
• ជិះនាវាកំសាន្ត
• ទស្សនាប្រាសាទបូរាណ ដូចជា Man Mo និង Po Lin Monastery
• ញ៉ាំឌីសាំ នំប៉ាវ និងមី ដែលឆ្ងាញ់បំផុតជាងគេ
• ដើរផ្សារទំនើម ទិញ ឬមើលរបស់ថ្លៃៗ (ប៊្រែន) ឲ្យសប្បាយភ្នែក
• សម្រាប់អ្នកមានកម្រិតមធ្យម ផ្សារតាមផ្លូវ ពិតជាអ្វីដែលអ្នក មិនគួរមើលរំលងឡើយ។

Po_Lin_Monastery_in_Ngong_Ping,_Hong_Kong_(6847575756)

កន្លែងដែលគួរឲ្យចាប់អារម្មណ៍
• Victoria Peak
• Disneyland Park
• Victoria Harbor
• Lantau Island
• Repulse Bay។

ពេលវេលាល្អបំផុត ដើម្បីទស្សនាហុងកុង
ចាប់ពីខែតុលា ដល់ខែធ្នូ អាកាសធាតុនឹងបើកថ្ងៃច្រើន ត្រជាក់ និងគួរឲ្យរីករាយជាទីបំផុត។ អាកាសធាតុពីខែមករា ដល់ខែមីនា ដូចជាត្រជាក់បន្តិចហើយ ប៉ុន្តែ បើចាប់ពីខែឧសភា ដល់ខែកញ្ញា គឺក្តៅ ហើយសើម៕

Hong_kong_bruce_lee_statue