នេះជារឿងមួយចំនួននៃត្រសក់ដែលអ្នកមិនគួរមើលរំលង

នេះជារឿងមួយចំនួននៃត្រសក់ដែលអ្នកមិនគួរមើលរំលង

Cucumber-cover-
ត្រសក់ត្រូវបានគេប្រើស្ទើរតែជារៀងរាល់ថ្ងៃនៅក្នុងរបបអាហារ។ វាមានផ្ទុកសារធាតុចិញ្ចឹមមាន ប្រយោជន៍ដូចវីតាមីន K C និងម៉ង់ហ្គាណែព្រមទាំង បេតាការ៉ូទីណ សម្រាប់ធានាឲ្យស្បែកមានសុខភាពល្អ។ វាដើរតួនាទីជាធាតុផ្សំសំខាន់នៅក្នុងរបបសម្រស់។

ធ្វើឲ្យស្បែកភ្លឺរលោង៖ ត្រសក់ជាធាតុផ្សំសម្រាប់ដោះស្រាយបញ្ហាស្បែកជាច្រើន និងធានាថាស្បែកមានសុខភាពល្អមើលទៅជាងវ័យ។ វាគឺជាដំណោះស្រាយដ៏ងាយស្រួល ក្នុងការកម្ចាត់ស្បែកខ្លាញ់និងរក្សាឲ្យស្បែកមានពន្លឺ។ ទឹករបស់វាគឺល្អបំផុតសម្រាប់ប្រើ សំអាតស្បែកកាត់បន្ថយស្នាមជាំនិងការកើតមុន។

Cumber-woman_
របៀបអនុវត្ត: សម្រាប់ការប្រើត្រសក់មកលាងមុខ គឺគ្រាន់តែយកទឹកត្រសក់មកលាបឲ្យពេញ លើមុខនិងកហើយទុកឲ្យវាស្ងួតសម្រាប់៣០នាទី។ សឹមលាងមុខចេញជាមួយទឹកត្រជាក់។ វិធីនេះក៏អាចជួយសំអាតរន្ធញើសដែលស្ទះផងដែរ។

ផ្ដល់សំណើមដល់ស្បែក៖ ត្រសក់ជាវិធីល្អឥតខ្ចោះដើម្បីជួយផ្ដល់ជាតិសំណើមដល់ស្បែក ស្រអាប់ ដោយសារតែជាតិទឹកដែលវាបានផ្ទុក ត្រសក់អាចដើរតួជាក្រែមផ្តល់សំណើមបាន ផងដែរ។ ត្រសក់ដើរតួនាទីបាបកាន់តែល្អនៅពេលលាយជាមួយគ្រឿងផ្សំបំពេញបន្ថែម ផ្សេងទៀត។ ទឹកដោះគោជូរអាចត្រូវបានប្រើសម្រាប់ធ្វើមា៉សបិតមុខដែលធ្វើឲ្យមុខរលោង មានសំណើម។

Cucumber-juice--2-
របៀបអនុវត្ត: ដើម្បីធ្វើមា៉សបិតមុខដែលផ្ដល់សំណើម ត្រសក់និងទឹកដោះគោជូរ គឺជាគ្រឿងផ្សំល្អបំផុត។ វាជាផលិតផលដែលផ្ដល់ជាតិសំណើមធម្មជាតិដល់ស្បែកនិងផ្ដល់ សារធាតុចិញ្ចឹមចាំបាច់ដែលស្បែកត្រូវការ។ គ្រាន់តែយកទឹកត្រសក់មួយចំនួនមកលាយជាមួយ ទឹកដោះគោជូរដោយបរិមាណស្មើគ្នា។ លាយវាចូលគ្នាឲ្យសព្វ រួចយកមកលាបនៅលើមុខ។ទុកចោលមួយស្របក់សឹមលាងចេញជាមួយនឹងទឹកធម្មតា។ ជំនួសឲ្យការប្រើទឹកដោះគោជូរ អ្នកអាចប្រើប្រាស់ទឹកដោះគោឆៅដើម្បីជួយព្យាបាលស្បែកដែលរលាកកម្តៅថ្ងៃ។

ប្រយុទ្ធប្រឆាំងនឹងភាពចាស់មុនអាយុ៖ ត្រសក់មានប្រយោជន៍ខ្លាំងណាស់សម្រាប់ជួយ បណ្តឹងស្បែកឲ្យហាន់ណែន។ ប្រើប្រាស់ត្រសក់ដើម្បីជួយកាត់បន្ថយសញ្ញានៃភាពចាស់ ដូចជាស្បែកជ្រួញនិងស្រអាប់។

Cucumber-egg-3-
របៀបអនុវត្ត: ត្រសក់និងផ្នែកសនៃស៊ុតគឺ មានប្រយោជន៍សម្រាប់ការព្យាបាលប្រឆាំងនឹងភាព ចាស់នៃស្បែក។ ស៊ុតមានផ្ទុកប្រូតេអ៊ីនរួមជាមួយស័ង្កសីនិង Biotin ដែលជួយជួសជុលកោសិកា ដែលខូចខាតក្នុងរាងកាយ។ សម្រាប់មា៉សមុខដែលប្រឆាំងនឹងការជ្រួញ គឺគ្រាប់តែកូរលាយផ្នែកសនៃស៊ុត១គ្រាប់ ទឹកត្រសក់១ស្លាព្រានិងទឹកក្រូចឆ្មារ១ស្លាបព្រាចូល គ្នាឲ្យសព្វរួចលាបនៅលើមុខ។ ប្រសិនបើអ្នកមិនអាចទ្រាំនឹងក្លិននៃល្បាយនេះបានយូរទេ កំុទុកវាលើសពី១៥នាទី៕