អ្នកខ្សែចិនៗ មានដឹងអត់ថាត្រូវដាក់លុយប៉ុន្មានក្នុងអាំងប៉ាវ?

អ្នកខ្សែចិនៗ មានដឹងអត់ថាត្រូវដាក់លុយប៉ុន្មានក្នុងអាំងប៉ាវ?

ពេលនៅក្មេងៗខ្ញុំចូលចិត្តបុណ្យចូលឆ្នាំចិនជាងគេ ព្រោះអោយតែដល់ថ្ងៃចូលឆ្នាំចិនដឹងតែបានអាំងប៉ាវពីប៉ា ម៉ាក់ អ៊ំៗ ជាដើម។ ដល់តែអីលូវខ្ញុំរៀបការហើយ ហើយគ្រួសារខាងស្រីកាត់ចិនទៀត ដូចនេះហើយខ្ញុំត្រូវទទួលភារៈកិច្ចជាអ្នកអោយអាំងប៉ាវវិញម្តង។

ដូចគ្នានេះដែរ អាំងប៉ាវ ត្រូវបានគេអោយនិមិត្តសញ្ញាថាជាពរជ័យនិងលាភសំណាង ប៉ុន្តែយើងមិនដឹងថាយើងត្រូវដាក់លុយនៅខាងក្នុងនុះប៉ុន្មាននុះទេ។

ច៊ឹងខាងក្រោមនេះយើងខ្ញុំសូមបង្ហាញអំពីចំនួនដែរត្រូវដាក់ក្នុង អាំងប៉ាវនៅក្នុងចូលឆ្នាំចិននេះ។

១. សម្រាប់ឪពុកម្តាយ ក៏ដូចជាឪពុកម្តាយក្មេក ឫលោកតាលោកយាយ 
ចាប់ពី 80ដុល្លារ

២. សម្រាប់កូនក្មេង និងចៅៗ
ចាប់ពី ១០ដុល្លារ ដល់ ១០០ដុល្លារ

៣. សម្រាប់បងប្អូន
ចាប់ពី ២០ដុល្លារ ដល់ ៥០ដុល្លារ

៤. សម្រាប់ក្មួយៗ
ចាប់ពី ១០ដុល្លារ ដល់ ២៨ដុល្លារ

៥. សម្រាប់កូនៗរបស់មិត្តភក្ភិ
ចាប់ពី ៦ដុល្លារ ដល់ ១២ដុល្លារ


ប្រភព: asiaone