តារាចម្រៀងខេមឡើងកូដត្រូវបានសម្ដេចតេជោ ហ៊ុន សែន ពេញចិត្ត

តារាចម្រៀងខេមឡើងកូដត្រូវបានសម្ដេចតេជោ ហ៊ុន សែន ពេញចិត្ត

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ សម្តេចតេជោហ៊ុន សែនបានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និយោជិតជាង១ម៉ឺននាក់ នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងឱកាសនុសផងដែរសម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍កោតសរសើរចំពោះអ្នកនិពន្ធបទចម្រៀងមួយបទ ដែរច្រៀងដោយតារាចម្រៀងខេម។ ដែលបទនុះមានចំណងជើងថា “លើលោកនេះមានអ្នកណាចង់ក្រ” ។ បទចម្រៀងនេះបានបង្ហាញឲ្យឃើញពីជីវិតពលករ ខ្មែរទៅ ធ្វើការនៅក្រៅប្រទេស ដើម្បីជីវភាពគ្រួសារ និងបានឆ្លុះបញ្ជាំងពីការតស៊ូប្រឹងប្រែង រកប្រាក់ដើម្បីគ្រួសារ។

មិនត្រឹមតែសរសើរបទចម្រៀងរបស់លោកខេមទេ សម្តេចតេជោ ហ៊ុន សែន ក៏សរសើរទៅលើទឹកដមសម្លេងរបស់លោកខេម ដែលមានទឹកដមសម្លេងស្អកមែនប៉ុន្តែស្អកពិសេសកម្រមានអ្នកដូច។ សម្ដេចតេជោបញ្ជាក់ថា «អត់ទេ..សំឡេងខេមឯងពិសេស និយាយត្រង់ សំឡេងស្អកមែន ក៏ប៉ុន្តែគឺពិសេស ហើយបើព្យាណូបាក់ខ្ទង់ (ច្រៀងបទព្យាណូបាក់ខ្ទង់) បញ្ជូនឲ្យពូ គឺអាហ្នឹងពីរោះប្លែកហ្មង.. សាកឥឡូវហ្នឹងក៏បានដែរ សាកព្យាណូបាក់ខ្ទង់មួយមើល៍…!»។


បទចម្រៀងទាំងពីរខាងលើដែលច្រៀងដោយលោកខេមត្រូវបានសម្ដេចលើកទឹកចិត្តឲ្យចាក់ក្នុងពិធីជួបជាមួយបងប្អូនកម្មករខាងលើដូចគ្នា៕

បទ"លើលោកនេះអ្នកណាចង់ក្រ"ច្រៀងដោយលោកខេម

បទ"ព្យ៉ាណូបាក់ខ្ទង់"ច្រៀងឡើងវិញដោយលោកខេម