រថយន្តប្រណីតរបស់ស៊ុយអែត VOLVO និងសម្ពោធអគាររបស់ខ្លួនក្នុងប្រទេសកម្ពុជាឆាប់នេះហើយ!

រថយន្តប្រណីតរបស់ស៊ុយអែត VOLVO និងសម្ពោធអគាររបស់ខ្លួនក្នុងប្រទេសកម្ពុជាឆាប់នេះហើយ!

Volvo Cars ​ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត​របស់​ស៊ុយអែត​​ឈាន​មុខ​គេ​លើ​បច្ចេកវិទ្យា​យានយន្ត​មាន​មោទនភាព​ក្នុង​ការ​ប្រកាស​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​អគារ​តាំង​បង្ហាញ​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃ​ទី ៨ ខែ ​កុម្ភៈ​ ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

អគារ​តាំង​បង្ហាញ​រថយន្ត Volvo មាន​ទីតាំង​នៅ​តាម​បណ្ដោយ​មហាវិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ។ រថយន្ត​របស់​ Volvo Cars បាន​នាំ​ចូល​និង​ចែកចាយ​ដោយ​ក្រុមហ៊ុន HGB Group Co., Ltd ដែល​ឈាន​មុខ​គេ​ក្នុង​ការ​ផ្ដល់​នូវ​រថយន្ត និង សេវាកម្ម​ផ្នែក​រថយន្ត រួម​ទាំង​បទពិសោធន៍​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​របស់​ខ្លួន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

រថយន្ត​ Volvo ដែល​នឹង​លក់​លើ​ទីផ្សារ​កម្ពុជា​មាន​ដូច​ជា ៖

  • ម៉ូដែល XC60 ជា​រថយន្ត​ដែល​មាន​សុវត្ថិភាព​បំផុត​ មិន​ធ្លាប់​មាន​ពី​មុន​មក​ហើយ​ជា​ម៉ូដែល​លក់​ដាច់​បំផុត​នៅ​ទូទាំង​ពិភពលោក​ព្រម​ទាំង​បាន​ទទួល​ពាន​រង្វាន់ "រថយន្ត​ពិភពលោក​ប្រចាំ​ឆ្នាំ ២០១៨"។

  • ម៉ូដែល XC40 ស៊េរី​ថ្មី​ជា​ប្រភេទ​រថយន្ត SUV ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា "រថយន្ត​អឺរ៉ុប​នៃ​ឆ្នាំ ២០១៨" តាំង​ពី​មុន​ពេល​ចេញ​ទៅ​ទីផ្សារ។

  • ម៉ូដែល XC90 ផង​ដែរ​បាន​ទទួល​ពាន​រង្វាន់ "រថយន្ត​ប្រភេទ SUV ដ៏​ប្រណីត​បំផុត​ប្រចាំ​សតវត្ស" និង​បាន​ទទួល​ពាន​រង្វាន់​ជា​ច្រើន​ទៀត​ដូច​ជា "Best Midsize Premium SUV" និង "EURO NCAP" ហើយ​នឹង​នាំ​មក​នូវ​សក្ដានុពល​ដ៏​ធំធេង​នៅ​លើ​ទីផ្សារ​កម្ពុជា។

លោក Serdar Sengul ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Volvo Cars នៃ​ប្រទេស​កម្ពុជា​បាន​​ឲ្យ​ដឹងនៅ​ក្នុង​ថ្ងៃ​សន្នសីទ​កាសែត​កាលពីពេលថ្មីៗថា ៖ "បច្ចុប្បន្ន​ក្រុមហ៊ុន Volvo Cars កំពុង​នាំ​មុខ​គេ​ក្នុង​ឧស្សាហកម្ម​រថយន្ត​ទូទាំង​ពិភពលោក ក្នុង​បច្ចេកវិទ្យា​សុវត្ថិភាព​អគ្គិសនី​ និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម។ ហើយ​ចក្ខុវិស័យ​របស់​យើង​គឺ ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទាំងអស់​ដែល​ប្រើប្រាស់​រថយន្ត Volvo មាន​សុវត្ថិភាព​ទាំង​ស្រុង​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ។ ហើយ​យើង​កំពុង បន្ត​ការ​ច្នៃប្រឌិត​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​រស់នៅ​របស់​មនុស្ស​មាន​សុវត្ថិភាព មិន​ស្មុគស្មាញ ​និង​កាន់​តែ​រីករាយ"។

លោក​បាន​បន្ត​ទៀត​ថា៖ "ពួក​យើង​រីករាយ​ណាស់​ដែល​បាន​ឃើញ​កំណើន​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​នៅ​កម្ពុជា​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ឆាប់​រហ័ស​ និង​ការ​បង្កើន​ការ​វិនិយោគ​ពី​បរទេស។ យើង​មាន​មោទនភាព​ក្នុង​ការ​នាំ​យក​ម៉ាក​ដ៏​មាន​កិត្យានុភាព​នេះ​មក​កម្ពុជា។ ក្រុមហ៊ុន Volvo Cars បាន​នាំ​ចូល​និង​ចែកចាយ​ផ្ដាច់​មុខ​ដោយ​ក្រុមហ៊ុន HGB Group Co,.Ltd. អគារ​តាំង​បង្ហាញ​រថយន្ត​របស់​យើង​ដែល​នឹង​ដាក់​សម្ពោធ​នា​ថ្ងៃ​ទី ៨ ខែ កុម្ភៈ នេះ​នឹង​ក្លាយ​ជា​អគារ​តាំង​បង្ហាញ​ដ៏​ធំបំផុត​មួយ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ យើង​មាន​បំណង​ផ្តល់​ជូន​នូវ​បទពិសោធន៍​ដ៏​ល្អ​បំផុត​ដល់​អតិថិជន​របស់​យើង។ មិន​ត្រឹម​តែ​ជា​អគារ​តាំង​បង្ហាញ​រថយន្ត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​ដ៏​ល្អ​ផង​ដែរ"។

អគារ​តាំង​បង្ហាញ​រថយន្ត​ Volvo នៅ​កម្ពុជា​នឹង​មាន​ផ្តល់​ជូន​​សេវាកម្ម​​មាន​គុណភាព​ខ្ពស់​សម្រាប់​អតិថិជន ជាមួយ​នឹង​បុគ្គលិក​ប្រឹក្សា​យោបល់​​យ៉ាង​មាន​ជំនាញ និង​រួសរាយ​រាក់​បំផុត ព្រម​ទាំង​មាន​អាហារសម្រន់ និង ភេសជ្ជៈ​សម្រាប់​បម្រើ​ជូន​ភ្ញៀវ​ទាំងអស់។ លើស​ពី​នេះ​ទៅ​ទៀត ​មាន រថយន្ត​គ្រប់​ស៊េរី​​សម្រាប់​ការ​បើកបរ​សាកល្បង និង កន្លែង​លាង​សំអាត​រថយន្ត​នៅ​ជាន់​ទី ២ ផង​ដែរ។

សម្រាប់​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​ផ្នែក​សេវា​បម្រើ​អតិថិជន​តាម​ទូរសព្ទ​លេខ ៖ 095 666 379, 095 666 054 និង​លេខ​ Hotline 024 900 000 ឬ​តាម​ទំព័រ​ Facebook ៖ www.facebook.com/VolvoCarsKH


តាមដានវីដេអូ​ខាងក្រោម៖