រឿង«ទារុណកម្មខ្មោច» ចេញ trailor ភ្លាមអ្នកចូលចិត្តកុនខ្មោច សរសើរមិនដាច់ពីមាត់

រឿង«ទារុណកម្មខ្មោច» ចេញ trailor ភ្លាមអ្នកចូលចិត្តកុនខ្មោច សរសើរមិនដាច់ពីមាត់

កក្រើកស្រទាប់យុវវ័យដែរចូលចិត្តកុនខ្មោច បន្ទាប់ពី trailor រឿង«ទារុណកម្មខ្មោច» ចេញបង្ហាញ។ រឿង«ទារុណកម្មខ្មោច» ដែរត្រូវបានផលិតកម្មពីរគឺ ផលិតកម្មមាតុចក្រហ្វីលម៍ និងផលិតកម្មសិល្បៈភាពយន្តខ្មែរបានសហការគ្នាផលិតរឿងនេះឡើងដែលរំពឹងថា កក្រើកនៅក្នុងទីផ្សារសិល្បៈ។

ទារុណកម្មខ្មោចជាស្នាដៃដឹកនាំដោយលោកហ៊ុយ យ៉ាឡេង ដែលជាអ្នកដឹកនាំនៃភាពយន្តដែលលោកធ្លាប់ទទួលបានជោគជ័យ ដែលប្រជាជននៅតែនិយាយតៗគ្នារហូតមកដល់បច្ចុប្បន្ននោះគឺរឿង«ខ្មោចដើមចេកជ្វា»។ លោកហ៊ុយយ៉ាឡេងក៏បានទទួលបានការគាំទ្រកាន់តែខ្លាំងម្តងទៀតតាមរយៈរឿង «ធ្មប់» ដែលលោកទើបតែបញ្ចប់ពីការដាក់បញ្ចាំងនៅមហោស្រពភាពយន្តខ្មែរនៅសហរដ្ឋអាមេរិកនា
ចុងឆ្នាំ២០១៨ផងដែរ។


 
គួរបញ្ជាក់ផងដែរថា រឿង«ទារុណកម្មខ្មោច» គ្រោងចាក់បញ្ចាំងនៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2019 នេះហើយ។ ដែលមានការចូលរួមពីតារាមួយចំនួន ដូចជា ដួង ម៉ានិច្ច, សួង ស៊ីធឿន, លោក ភីម៉ៃ, លោក ឆឹម សក្កដា, លោក លឹម រដ្ឋា ព្រមទាំងតារាមួយចំនួនទៀត ។

ចង់ដឹងថាវីដូអូឈុតខ្លីៗទាំងនេះបង្កប់ នូវរឿងរ៉ាវស្រៀវសាច់យ៉ាងណាសូមទស្សនាទាំងអស់គ្នា៖