របៀបលុបសារ​ផ្ញើដោយច្រលំនៅលើ Messenger របស់ Facebook

របៀបលុបសារ​ផ្ញើដោយច្រលំនៅលើ Messenger របស់ Facebook

មិនមែនតិចដង​ទេដែលលោក​អ្នក​បានផ្ញើសារ​ទំនាក់​ទំនងគ្នានៅលើ Facebook ហើយ​ជួនកាល​ផ្ញើដោយ​ច្រលំទៀត ឬពេលខ្លះ​ក៏ច្រលំផ្ញើរូបភាព ឬពាក្យពេចន៍​មួយចំនួន ខុសមនុស្ស​ឬខុសក្រុមជាដើម តែមិន​អាចលុបឬកែ​វិញបាន ក្រៅតែពីនិយាយប្រាប់ម្តងទៀតថា ផ្ញើច្រលំ ឬផ្ញើខុសក្រុម។

ថ្មីៗនេះ​ Facebook ទើប​តែ​បញ្ជេញមុខងារមួយគឺ “Remove” នូវសារ​ដែលបានផ្ញើចេញ​នៅក្នុង Messenger របស់ខ្លួន​សម្រាប់​ឲ្យអ្នក​ប្រើប្រាស់​​ មាន​ភាពកក់ក្តៅ និង​ងាយស្រួលជាងមុន ដែលកាលពីមុន​គឺមានតែលោក Mark Zuckerberge ដែលជា CEO របស់Facebook តែប៉ុណ្ណោះ​ទើប​មានសិទ្ធ​ប្រើ​មុខងារ​នេះ។

ខាងក្រោម​នេះជារបៀបលុបសារទាំងនោះ៖

  1. បើកចូល​ទៅកាន់កម្មវិធីផ្ញើសារ Messenger នៅលើទូរស័ព្ទ ឬ web browser
  2. បើកចូលក្នុងកិច្ចសន្ទនារណាមួយ​ដែលចង់លុប
  3. ចុច​ឲ្យជាប់នៅលើសារដែលចង់លុប(សម្រាប់ទូរស័ព្ទ) ឬ ចុចទៅលើ​សញ្ញាចុច៣ (…) សម្រាប់ Desktop
  4. ចុច​លើពាក្យ “Remove”
  5. ជ្រើសយក “Remove for everyone” បានន័យថាលុបសម្រាប់ដៃគូសន្ទនារនិងសម្រាប់យើងម្ចាស់សារ។ មុខងារនេះប្រើបានតែសារដែលបានផ្ញើក្រោម១០នាទីតែប៉ុណ្ណោះ (បើយូរជាង១០នាទីគឺលុបអត់បានទេ)
  6. បើជ្រើសយក “Remove for you” គឺយើងអាចលុបបានតែខ្លួនឯងប៉ុណ្ណោះ (ដៃគូសន្ទនារ​នៅតែអាចមើលសារ​នោះបានដដែល។

ប្រភព:​The Khmer Herald