កក្រើកយប់មិញក្នុងកម្មវិធីចាប់រង្វាន់មាសសុទ្ធសរុប១២គីឡូរបស់ MAZDA CAMBODIA

កក្រើកយប់មិញក្នុងកម្មវិធីចាប់រង្វាន់មាសសុទ្ធសរុប១២គីឡូរបស់ MAZDA CAMBODIA

ព្រឹត្តិការណ៏អស្ចារ្យនារាត្រីថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២០ ក្រុមហ៊ុនលក់រថយន្ត Mazda បានធ្វើការចាប់ការចាប់រង្វាន់មាសសុទ្ធសរុប ១២ គីឡូក្រាមរដូវកាលទី របស់ខ្លួនជូន អតិថិជនដែលបានជាវរថយន្ត Mazda កម្មវិធីនេះបានប្រព្រឹត្តទៅនៅ អគារដឺព្រីមៀសែនសុខ ដោយមានការចូលរួមពីសំណាក់អតិថិជនរបស់ Mazda សរុបជាង២ ពាន់នាក់ផងដែរ។

គូសបញ្ចាក់ផងដែរថាអតិថិជនដែលមានសំណាងឈ្នះរង្វាន់មាសសុទ្ធសរុប១២គីឡូក្រាម ដែលរង្វាន់ធំជាងគេមាសសុទ្ធដល់ទៅ ២គីឡូក្រាម នោះបានទៅលើអតិថិជនឈ្មោះ Mak Loem មកពីខេត្ត កណ្តាល ដែលបានជាវរថយន្ត Mazda BT-50 Thunder 2.2 លីត្រ ដោយឡែកអតិថិជនបន្ទាប់ដែលឈ្នះរង្វាន់មាសសុទ្ធ កន្លះគីឡូ បានទៅលើ ក្រសួងបរិស្ថាន ដែលបានជាវរថយន្ត Mazda BT-50 ចំណែកអតិថិជនបន្ទាប់ដែលបានឈ្នះរង្វាន់មាសសុទ្ធ ២តម្លឹង ចំនួនបីរង្វាន់បានទៅលើ អតិថិជនឈ្មោះ Chhit Sreypeoy នៅទីក្រុងភ្នំពេញដែលបានជាវរថយន្ត Mazda BT-50 Thunder 3.2 លីត្រ អតិថិជនទីពីរឈ្មោះ Khiev Samrith ដែលបានជាវរថយន្ត Mazda BT-50 Thunder 2.2 លីត្រ និង អតិថិជនចុងក្រោយឈ្មោះ Van Da ដែលបានជាវរថយន្ត Mazda BT-50 Thunder 3.2 លីត្រ ជាមួយនឹងរង្វាន់មានសុទ្ធ ១តម្លឹង មាស​សុទ្ធ៥ជី ដោយឡែកអតិថិជនដែលមិនបានឈ្នះរង្វាន់ធំគឺទទួលបានមាសសុទ្ធ១ជីគ្រប់ៗគ្នា។

បើយោងតាមប្រសាសរបស់លោកស្រី អ៊ុន កញ្ញា ដែលជានាយកគ្រប់គ្រង នៅក្រុមហ៊ុនលក់រថយន្ត MAZDA បានអោយដឹងថា៖ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប​ បានរៀបចំកម្មវិធីជប់លៀងនេះឡើងដើម្បីថ្លែងអំណរគុណនិង អបអរសាទរចំពោះអតិថិជន MAZDA ដែលបានជាវរថយន្តជាង​ ២០០០គ្រឿង ដែលបានក្លាយជាម្ចាស់ រថយន្ត MAZDA ក្នុងឱកាសប្រូម៉ូសិនមាសសរុប១២គីឡូរដូវកាលទីបីនេះ និងដើម្បីផ្តល់នូវភាពសប្បាយរីករាយ ក៏ដូចជាការជួបជុំ​រីករាយបង្កើតមិត្តភាពនិងទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្នានិងគ្នា។