
ក្រុមហ៊ុន Mazda ប្រារព្ធពិធីខួបលើកទី 100
ទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន— ក្រុមហ៊ុន Mazda Motor Corporation បានប្រារព្ធពិធីខួបលើកទី 100 នៃការចាប់បដិសន្ធិរបស់ខ្លួន នៅថ្ងៃទី30 ខែមករា ឆ្នាំ2020។
សុន្ទរកថាផ្លូវការនៃខួបមួយរយឆ្នាំរបស់លោក Akira Marumoto ដែលជានាយកតំណាង ប្រធាន និងជាអគ្គនាយក៖
“Mazda បានចាប់បដិសន្ធិឡើងជាក្រុមហ៊ុនផលិតឆ្នុកដបស្រា រួចបានឈានទៅផលិតរថយន្ត។ បច្ចុប្បន្ននេះ រថយន្តរបស់យើងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជននៅតាមប្រទេស និងតំបន់ជាង 130។ យើងសូមសម្ដែងនូវការកោតសរសើរ និងស្ញប់ស្ញែងដ៏ស្មោះអស់ពីចិត្តចំពោះអតិថិជន តំណាងចែកចាយ អ្នកផ្គត់ផ្គង់ ដៃគូអាជីវកម្ម និងសហគមន៍មូលដ្ឋានដែលបានគាំទ្រយើងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះដោយឆ្លងកាត់ទាំងពេលវេលាល្អៗ និងឧបសគ្គច្រើនរាប់មិនអស់ជាមួយគ្នា បើមិនមានអ្នកទាំងអស់គ្នា យើងក៏មិនមានខួប 100 ឆ្នាំនេះដែរ។ នៅក្នុងរយៈពេល 100 ឆ្នាំទៅមុខទៀត យើងនឹងនៅតែបន្តយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់មនុស្ស និងផ្ដល់តម្លៃខ្ពស់ទៅលើ “លក្ខណៈវិសេសនៃកិច្ចសហការរួមគ្នាបង្កើតជាមួយអ្នកដទៃ”។ តាមរយៈការពង្រឹងទៅលើការបង្កើតរួមគ្នា និងកិច្ចសហប្រតិបត្តិការជាមួយអ្នកដែលមានទំនាក់ទំនងជាមួយ ក្រុមហ៊ុន យើងនឹងបន្តប្រឹងប្រែងបង្កើតផលិតផល បច្ចេកវិទ្យា និងបទពិសោធន៍ដ៏ពិសេសប្លែកពីគេ ដែលផ្ដល់នូវទំនុកចិត្តសម្រាប់អតិថិជនរបស់យើង”។
ក្រុមហ៊ុន Mazda មានគម្រោងសម្ដែងនូវការដឹងគុណពេញមួយឆ្នាំ ដោយចូលរួមនៅក្នុងពិព័រណ៍
រថយន្តអន្តរជាតិនៅទីក្រុងហ្សឺណែវក្នុងខែមីនាខាងមុខ ដោយមានការដាក់បង្ហាញដំណើរខួបមួយរយឆ្នាំ ហើយនៅក្នុងកម្មវិធីបើកទំព័រស្វាគមន៍ឆ្នាំ2020 របស់ក្រុមហ៊ុន Mazda នឹងមានប្រារព្ធកម្មវិធីបើកឱ្យសាធារណជនចូលរួមទស្សនានៅទីស្នាក់ការកណ្ដាលក្រុមហ៊ុន Mazda ចាប់ពីថ្ងៃទី22 ដល់ 24 ខែឧសភា ឆ្នាំ2020។
ស្លាកសញ្ញាខួបលើកទី 100
ពិធីរំឭកខួបលើកទី100 នៃការចាប់បដិសន្ធិរបស់ក្រុមហ៊ុនប្រារព្ធធ្វើឡើងនៅថ្ងៃនេះ នៅឯសាលប្រជុំនៃទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រក្រុមហ៊ុន និងធ្វើការបញ្ជាក់ជាថ្មីម្ដងទៀតអំពីការប្ដេជ្ញាចិត្តសម្រាប់រយៈពេលមួយសតវត្សរ៍ទៅមុខទៀត។ មានមនុស្សប្រមាណ 500 នាក់ ដែលរួមមានថ្នាក់ដឹកនាំ និយោជិត និងអ្នកតំណាងសហភាពកម្មករ និងក្រុមហ៊ុនសាខាបានអញ្ជើញចូលរួមនៅក្នុងពិធី
ខួបលើកទី100 ដ៏អធិកអធមនេះ។
- ប្រវត្តិរបស់ក្រុមហ៊ុន Mazda
ឆ្នាំ | ប្រវត្តិ | ឆ្នាំ | ប្រវត្តិ |
1920 |
ក្រុមហ៊ុន Toyo Cork Kogyo Co. Ltd. បានចាប់បដិសន្ធិ |
1967 | សម្ពោធរថយន្តម៉ាក 110S (ហៅថា Mazda Cosmo Sport នៅក្នុងប្រទេសជប៉ុន) ជាមួយនឹងរថយន្តប្រភេទម៉ាស៊ីនរ៉ូតារី ![]() |
1921 | លោក Jujiro Matsuda បានក្លាយជាប្រធានក្រុមហ៊ុន | 1971 | ក្រុមហ៊ុនចែកចាយរបស់ Mazda ដ៏ធំបំផុតនៅក្នុងសហរដ្ឋអាមេរិក គឺក្រុមហ៊ុន Mazda Motor of America ត្រូវបានបង្កើតឡើង |
1927 | ក្រុមហ៊ុន បានប្រែក្លាយឈ្មោះទៅជា Toyo Kogyo Co., Ltd. |
1975 | ចាប់ផ្ដើមដាក់សម្ពោធប្រព័ន្ធ CI និងសញ្ញារបស់ក្រុមហ៊ុន |
1931 |
ចាប់ផ្ដើមការផលិតយានយន្តលើកដំបូងរបស់ Mazda គឺម៉ូតូកង់បី មានឈ្មោះថា Mazda-go |
1978 | ចាប់ផ្ដើមលក់រថយន្តម៉ាក RX-7 (ហៅថា Savanna RX-7 នៅក្នុងប្រទេសជប៉ុន) ![]() |
1960 |
សម្ពោធរថយន្តម៉ាក R360 Coupe ជាទោចក្រយានយន្តដឹកអ្នកដំណើរដំបូងគេបង្អស់របស់ក្រុមហ៊ុន Mazda |
1979 | មានមូលធនស្មើគ្នាជាមួយនឹងក្រុមហ៊ុន Ford Motor Company (ដោយមានអត្រាភាគហ៊ុនចំនួន 25% ) |
1964 | ចាប់ផ្ដើមលក់រថយន្តប្រភេទសេឌែនម៉ាក Mazda 800 sedan (ហៅថា Familia នៅប្រទេសជប៉ុន) ដែលជារថយន្តដឹកអ្នកដំណើរធុនតូច |
1980 |
រ ថយន្ត Mazda Familia ជំនាន់ទី 5 (នៅក្រៅប្រទេសជប៉ុន ហៅ ថា Mazda GLC/323) ឈ្នះពានរង្វាន់រថយន្តជប៉ុនល្អផ្ដាច់គេប្រចាំឆ្នាំ។ |
1965 | បញ្ចប់ការសាងសង់ទីលានធ្វើតេស្តរថយន្ត Miyoshi Proving Ground | 1982 | ចាប់ផ្ដើមផលិតកម្មនៅរោងចក្រ Hofu Plant (ស្រុក នីស៊ីនូរ៉ា) |
1966 | បញ្ចប់ការសាងសង់រោងចក្រដំឡើងរថយន្ត Ujina Plant លេខ 1 នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា |
1984 | ក្រុមហ៊ុនបានប្ដូរឈ្មោះទៅជា Mazda Motor Corporation |
1987 | ការផលិត Mazda MX-6 ចាប់ផ្ដើមនៅក្រុមហ៊ុន Mazda Motor Manufacturing (សហរដ្ឋអាមេរិក) Corporation (MMUC) |
2005 | បង្កើតការិយាល័យគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុន Mazda នៅក្នុងប្រទេសចិន និង ក្រុមហ៊ុនគ្រប់គ្រង និងពិគ្រោះយោបល់ធុរកិច្ច Mazda Motor (ទីក្រុងស៊ាងហៃ) Business Management & Consulting Co., Ltd. |
1988 | បង្កើតក្រុមហ៊ុនចែកចាយនៅអឺរ៉ុប គឺក្រុមហ៊ុន Mazda Motor Europe (MME) |
2008 | រថយន្ត Mazda2 ជំនាន់ទី 3 ឈ្នះពានរង្វាន់ រថយន្តពិភពលោកល្អផ្ដាច់គេប្រចាំឆ្នាំ |
1989 |
ដាក់សម្ពោធរថយន្តម៉ាក MX-5(ហៅថា Eunos Roadster នៅប្រទេសជប៉ុន) |
ដាក់ឱ្យដំណើរការរថយន្ត Mazda CX-5 ជារថយន្តប្រភេទ SUV ដ៏ទំនើបដែលប្រើប្រាស់បច្ចេកវិទ្យា Skyactiv និងរចនាម៉ូតបែប Kodo-Soul of Motion យ៉ាងប្រណីត |
|
1991 | រថយន្តម៉ាល Mazda 787B ឈ្នះការប្រណាំងភាពជាប់ធុន 24 ម៉ោង (Le Mans 24-Hour endurance race) យកជ័យជំនះឱ្យរថយន្ត ជប៉ុន ![]() |
2014 | ចាប់ផ្ដើមផលិតកម្មរថយន្ត Mazda3 (ហៅថា Axela នៅក្នុងប្រទេសជប៉ុន) នៅរោងចក្រ MMVO ដែលជារោងចក្រនៅក្នុងប្រទេស ម៉ិកស៊ិក |
1996 | អត្រាភាគហ៊ុននៃក្រុមហ៊ុន Mazda របស់ Ford កើនឡើងពី 25% ទៅ 33.4% |
2016 | រថយន្ត Mazda MX-5 ជំនាន់ទី 4 (ហៅថា Mazda Roadster នៅក្នុងប្រទេសជប៉ុន) ឈ្នះពានរង្វាន់រចនាម៉ូតរថយន្តលំដាប់ពិភពលោកល្អផ្ដាច់គេប្រចាំឆ្នាំ |
1998 | ចាប់ផ្ដើមផលិតកម្មទ្រង់ទ្រាយធំសម្រាប់រថយន្តភីកអាប់ធុនតូចនៅក្រុមហ៊ុន AutoAlliance Thailand (AAT) | 2017 | ក្រុមហ៊ុន Toyota និងក្រុមហ៊ុន Mazda ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាព ធុរកិច្ច និងមូលធន |
2002 | ចាប់ផ្ដើមលក់រថយន្ត Mazda6 (ហៅថា Atenza នៅក្នុងប្រទេសជប៉ុន) ដែលបង្ហាញពីសារម៉ាកថ្មី Zoom-Zoom របស់ក្រុមហ៊ុន Mazda ![]() |
2019 |
ចាប់ផ្ដើមលក់រថយន្ត Mazda3 |
2020 | ប្រារព្ធពិធីខួបលើកទី 100 នៃការចាប់បដិសន្ធិរបស់ក្រុមហ៊ុន |
- កំណត់សម្គាល់៖
គេហទំព័រខួបលើកទី 100 របស់ក្រុមហ៊ុន MAZDA
ចាប់ផ្ដើមធ្វើដំណើរតាមរយៈប្រវត្តិសាស្ត្ររយៈពេល 100 ឆ្នាំរបស់យើង ដោយមានការដាក់បង្ហាញសារមន្ទីរឌីជីថល Mazda Virtual Museum។ យើងសង្ឃឹមថាអ្នកនឹងចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនជាមួយនឹងយើងខ្ញុំតាមរយៈពាក្យចុះឈ្មោះចូលរួមនៅលើផ្នែក “MAZDA STORIES (ប្រវត្តិក្រុមហ៊ុន MAZDA)” នៃគេហទំព័ររបស់យើង។
URL: https://www2.mazda.com/en/100th/
គេហទំព័រព័ត៌មានរបស់ក្រុមហ៊ុន MAZDA (MAZDA NEWSROOM)
យើងបានដាក់ឱ្យដំណើរការនូវគេហទំព័រព័ត៌មាន Mazda Newsroom ដើម្បីផ្ដល់ព័ត៌មានអំពីផលិតផល និងក្រុមហ៊ុន Mazda ទៅកាន់អ្នកទស្សនាឱ្យបានកាន់តែច្រើន។
អ្នកអាចអានព័ត៌មានថ្មីៗរបស់ក្រុមហ៊ុន Mazda តាមរយៈតំណភ្ជាប់ខាងក្រោម។