ពិតជាសំណាងខ្លាំងណាស់! ឈ្នះមាសសុទ្ធ២គីឡូពីក្រុមហ៊ុន Mazda

ពិតជាសំណាងខ្លាំងណាស់! ឈ្នះមាសសុទ្ធ២គីឡូពីក្រុមហ៊ុន Mazda

រាជធានីភ្នំពេញ៖ កាលពីរាត្រីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៩ ថ្មីៗនេះ ក្រុមហ៊ុន Mazda បានប្រកាសចាប់រង្វាន់ធំ " មាសសុទ្ឋ ២ គីឡូ " ព្រមទាំងមានរង្វាន់មាសកន្លះគីឡូនឹងរង្វាន់មាសសុទ្ធជាច្រើនទៀតសរុបជាង២០០តម្លឹងស្មើនឹងទឹកប្រាក់ខ្ទង់ ៣០ មុឺនដុល្លាអាមេរិចសម្រាប់អតិថិជនរបស់ខ្លួនដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ និងបានធ្វើការផ្សាយផ្ទាល់លើហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Mazda នឹង HGB Group។
ក្នុងកម្មវិធីចាប់រង្វាន់ដ៏អស្ចារ្យនេះអតិថិជនដែលបានអញ្ជើញមកចូលរួមរហូតដល់១៨០០ នាក់ ព្រមទាំងមានវត្តមានតារាកត្តិយសនាយ “ គ្រឿន“ ចូលរួមផងដែរ។ 
ក្នុងឱកាសដ៏អស្ចារ្យនោះម្ចាស់រង្វាន់មាសសុទ្ធ២គីឡូបានទៅលើអតិថិជនឈ្មោះ ប៊ុន ខាង ដែលជាអ្នកដំណាងក្រុមហ៊ុន LMM Distribution Co., Ltd ដែលបានជាវរថយន្ត Mazda BT-50 ដោយឡែកមាសសុទ្ធកន្លះគីឡូបានទៅលើអតិថិជនឈ្មោះ លោក សៀក ម៉ៅ មកពីខេត្ត កំពង់ស្ពឺ ដែលបានជាវរថយន្តMazda ម៉ូដែល Mazda BT-50 សម្រាប់រង្វាន់មាសសុទ្ធ ៥ តម្លឹងបានទៅលើអតិថិជនឈ្មោះ លោក ហៃ ឃៀង មកពីខេត្ត កោះ កុង បានជាវរថយន្ត Mazda ម៉ូដែល Mazda BT-50 Eclipse និងអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ២តម្លឹង ១តម្លឹង ៥ជី ហើយសម្រាប់រង្វាន់មាសសុទ្ធមួយជីគឺបានប្រគល់ជូនអតិថិជនដែលមិនបានទទួលរង្វាន់ធំទាំងអស់។ 
យោងតាមប្រសាសរបស់អ្នកស្រី " អ៊ុន កញ្ញា"ដែលជាប្រធានគ្រប់គ្រងទូទៅរបស់ ក្រុមហ៊ុន Mazda Cambodia បានអោយដឹងថា៖ "ពិតជាអស្ចារត្រឹមតែ៤ខែសោះចំនួនប្រគល់រថយន្តរហូតដល់ទៅ៨៧១គ្រឿង ដែលលើសពីការរំពឹងទុក នេះគឺជាលទ្ធផលដែលសបញ្ជាក់អោយឃើញនូវការគាំទ្រនិងជឿជាក់របស់អតិជនទៅលើរថយន្ត Mazda។ ដូច្នេះហើយថ្ងៃនេះ ក្រុមហ៊ុន អេច ជី ប៊ី គ្រុប បានរៀបចំកម្មវិធីជប់លៀងនេះឡើងដើម្បីថ្លែងអំណរគុណនិង អបអរសាទរចំពោះអតិថិជនMazda ៨៧១គ្រឿង ដែលបានក្លាយជាម្ចាស់ រថយន្ត Mazda និងដើម្បីផ្តល់នូវភាពសប្បាយរីករាយ ដូចជាការជួបជុំរីករាយបង្កើតមិត្តភាពនិងទំនាក់ទំនងយ៉ាងជិតស្និតរវាងគ្នានិងគ្នា។ " ។
ព័ត៌មានលំអិតសូមទំនាក់ទំនង៖ 
Mazda Cambodia (សាខា ព្រះមុនីវង្ស)
# 757-មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ - កម្ពុជា 
ទូរស័ព្ទ: (+855) 95 999 599
Mazda Cambodia (សាខា ពោធិ៍ចិនតុង)
# 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - កម្ពុជា
ទូរស័ព្ទ: (+855) 95 999 699