ក្រុមហ៊ុន Lenovo ប្រកាស់បញ្ចេញក្តារចុចអាចដំណើរការបានទាំង ប្រព័ន្ធ Window និង ប្រព័ន្ធ Android ។

ក្រុមហ៊ុន Lenovo ប្រកាស់បញ្ចេញក្តារចុចអាចដំណើរការបានទាំង ប្រព័ន្ធ Window និង ប្រព័ន្ធ Android ។

ក្រុមហ៊ុន Lenovo បានប្រកាសក្តារចុច ThinkPad TrackPoint Keyboard II នៅមុនព្រឹត្តិការណ៍ CES ។ ក្តារចុចឥតខ្សែបានផ្តល់នូវរូបរាង និង មុខងារដូចក្តារចុច ThinkPad ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានអារម្មណ៍ថាលើពីកុំព្យូទ័រយួរដៃរបស់ពួកគេ។ ក្តារចុច ThinkPad TrackPoint Keyboard II ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅខែ ឧសភាឆ្នាំ ២០២០ និង មានតម្លៃ ១០០ ដុល្លារ។

ក្តារចុចប្រភេទនេះភ្ជាប់បានទាំង Wireless 2.4Ghz ឬ Bluetooth 5 ដូច្នេះវាអាចធ្វើការភ្ជាប់បានជាមួយឧបករណ៍ជាច្រើន។ យោងតាមក្រុមហ៊ុន Lenovo បានអោយដឹងថាវាអាចសាក រឺបញ្ចូលថ្មបានតាមរយៈ USB-C ហើយអាចប្រើប្រាស់បានរយៈពេល ២ ខែ។ ក្តារចុចប្រភេទនេះអាចភ្ជាប់ឧបករណ៍បានរហូតដល់ទៅពីរដើម្បីងាយស្រួលក្នុងការប្តូរពីឧបករណ៍មួយទៅមួយ។ លើសពីនេះទៅទៀតវាអាចដំណើរការបានទាំង Window និង ប្រព័ន្ធ Android ។

ប្រភព: Window Central