ពិធីបើកសម្ពោធអគារតាំងបង្ហាញរថយន្ត Hino

ពិធីបើកសម្ពោធអគារតាំងបង្ហាញរថយន្ត Hino

នារសៀលថ្ងៃទី ១៩ ខែ មករា ឆ្នាំ ២០១៩ ថ្មីៗនេះក្រុមហ៊ុន HINO Motors Cambodia ដែលនាំចូលនិងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន HGB Group Co.,Ltd បានធ្វើការសម្ពោធអគារតាំងបង្ហាញរថយន្តជាផ្លូវការ ដែលមានទីតាំងអគារស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃែរី វើលដ៏ប៊ី្រដ បណ្តោយផ្លូវជាតិលេខ ២ សង្កាត់ព្រែកកំពឹស ខណ្ខដង្កោ រាជធានីភ្នំពេញ។ 
លោកអ្នកបានធ្លាប់បានស្គាល់រួចមកហើយថា រថយន្ត Hino គឺជាប្រភេទរថយន្តសម្រាប់ធ្វើអាជីវកម្ម ដែលល្បីឈ្មោះធំមួយនៅប្រទេសជប៉ុនដែលមានប្រវត្តតាំងពីឆ្នាំ 1942 ដែលមានសមាជិកបុគ្គលិក 32,719 នាក់ និងមានដៃគូរចែកចាយហូតដល់ទៅ 90 ប្រទេសជុំវិញពិភពលោក។ 

សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាយើង រថយន្ត Hino បានក្លាយជាដៃគូអាជីវកម្មយ៉ាងល្អប្រសើរជាមួយអតិថិជនជាច្រើនរួចមកហើយ។ Hino មានរថយន្តជាលក្ខណៈអាជីវកម្មដូចជា៖ រថយន្តដឹកទំនិញ រថយន្តបែន រថយន្តក្រឡុកស៊ីម៉ង់ រថយន្តក្បាលអូស ជាដើម។ 
យោងតាមប្រសាសន៍៖ លោក TOSHIAKI YASUDA ជាប្រធានគ្រប់គ្រងទទួលបន្ទុកទីផ្សារនៅក្រៅប្រទេសនៃក្រុមហ៊ុន Hino Motors Ltd. បានអោយដឹងថា នៅក្នុងប្រទេសជប៉ុនក្រុមហ៊ុន Hino គឺជាក្រុមហ៊ុនឈានមុខគេដែលរក្សាតំណែងលេខ 1 សម្រាប់រថយន្តធុនធ្ងន់អស់រយៈពេល 44 ឆ្នាំមកហើយ។ យើងក៏បានបង្កើតឡើងនូវស្លាកសញ្ញាកំពូលនៅក្នុងបណ្តាប្រទេសអាស៊ីដូចជាប្រទេសថៃ ឥណ្ឌូនេស៊ី និងវៀតណាម។ ហើយយើងចាត់ទុកប្រទេសកម្ពុជាថាជាមហាអនុតំបន់ទន្លេមេគង្គរួមទាំងទីផ្សារកម្ពុជាដែលជាតំបន់សេដ្ឋកិច្ចដ៏សំខាន់ដែលយើងមានគោលបំណង និងផ្តោតទៅលើផងដែរ។


លើលពីនេះលោកបានបន្ថែមទៀតថា៖  ទស្សនៈវិស័យដ៏សំខាន់បំផុតរបស់យើងគឺ ការគាំទ្រសកម្មភាពអាជីវកម្មទាំងអស់ដើម្បី ជំរុញ និងពង្រឹងទំនាក់ទំនងដែលជាទីទុកចិត្តជាមួយអតិថិជនរបស់យើង។ ម៉្យាងទៀតយើងបានណែនាំរថយន្តដែលមានគុណភាពខ្ពស់ និងរថយន្តដឹកជញ្ជូនដែលធន់គ្រប់ស្ថានភាពផ្លូវហើយសមស្របទៅនឹងទីផ្សារនីមួយៗ។ 


យើងសង្ឃឹមថាអ្នកនឹងរក្សាការគាំពារដ៏ល្អសម្រាប់ក្រុមហ៊ុន Hino និង HGB Group ។ នៅចុងបញ្ចប់ខ្ញុំសូមជូនពរអោយអ្នកទាំងអស់គ្នានិងគ្រួសាររបស់អ្នកមានសុខភាពល្អសុភមង្គល និងភាពរីកចំរើនក្នុងអាជីវកម្មរបស់អ្នក។ សូមអរគុណ។
សម្រាប់ព័ត៌មានលំអិត៖ តាំងអគារស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឃែរី វើលដ៏ប៊ី្រដ បណ្តោយផ្លូវជាតិលេខ ២ សង្កាត់ព្រែកកំពឹស ខណ្ខដង្កោ រាជធានីភ្នំពេញ។
Tel: 095 666 349
Facebook Page: www.facebook.com/Hino.Cambodia/
 


Click Here To See More