Facebook អនុញ្ញាតឱ្យអ្នកផ្ទេររូបភាពទៅ Google បាន

Facebook អនុញ្ញាតឱ្យអ្នកផ្ទេររូបភាពទៅ Google បាន

ថ្ងៃនេះហ្វេសប៊ុកបានបញ្ចេញនូវមុខងារថ្មីមួយដែលនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ទេររូបថតដោយផ្ទាល់ទៅ Google Photos។ មុខងារថ្មីនេះត្រូវបានចេញផ្សាយដំបូងនៅក្នុងប្រទេសអៀកឡង់ ហើយនឹងមាននៅទូទាំងពិភពលោកនៅឆមាសទីមួយនៃឆ្នាំ ២០២០ ។ លោក Steve Satterfield នាយកផ្នែកឯកជន និង គោលនយោបាយសាធារណៈពន្យល់ថា“ អស់រយៈពេលជិតមួយទសវត្សហើយដែលយើងបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទាញយកព័ត៌មានរបស់ពួកគេពីហ្វេសប៊ុក” ។ មុខងារថ្មីនេះយើងកំពុងចាប់ផ្តើមដំណើរការនៅថ្ងៃនេះដោយផ្អែកទៅលើការសរសេកូដពីអ្នកជំនាញរបស់យើងនៅក្នុងគម្រោង The open-source Data Transfer Project” ។

គម្រោងផ្ទេរទិន្នន័យនេះក៏មានការចូលរួមដូចជា Apple, Google, Microsoft, Twitter និង អ្នកដទៃទៀត។ ហ្វេសប៊ុកនិយាយថាយើងចាប់ផ្តើមជាមួយ Google Photos ដំបូងប៉ុន្តែសេវាកម្មផ្សេងទៀតអាចត្រូវបានបញ្ចូលនាពេលអនាគត់។ ហ្វេសប៊ុកកំពុងធ្វើតេស្តមុខងារថ្មីនេះនៅអៀកឡង់ហើយវានឹងធ្វើឱ្យប្រសើរឡើងដោយផ្អែកលើមតិយោបល់ពីអ្នកប្រើប្រាស់។

មុខងារនេះនឹងមានប្រយោជន៍សម្រាប់អ្នកប្រើ Google Photo ដែលមិនបម្រុងទុករូបភាពដោយស្វ័យប្រវត្តិពីទូរស័ព្ទរបស់ពួកគេ។ ប្រសិនបើអ្នកជាអ្នកប្រើហ្វេសប៊ុក និង Google Photos បានថតចម្លងរូបថតភាគច្រើនដែលបានបង្ហោះទៅក្នុងបណ្តាញសង្គមទៅនៅលើសេវាកម្មរបស់ Google។