ក្រុមហ៊ុន Google ត្រូវផាកពិន័យជាទឹកប្រាក់សរុប ១,៧ ពាន់លានដុល្លា

ក្រុមហ៊ុន Google ត្រូវផាកពិន័យជាទឹកប្រាក់សរុប ១,៧ ពាន់លានដុល្លា

នៅអំឡុងពេលថ្មីៗនេះក្រុមហ៊ុនយក្សជាច្រើនបានត្រូវផាកពិន័យ ហើយពេលនេះក្រុមហ៊ុន Google ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន “Search Engine” លេខ១ បានទទួលការផាកពិន័យជាទឹកប្រាក់សរុប ១,៧ ពាន់លានដុល្លា(ស្មើនឹង ១,២៩ភាគរយ នៃចំណូលសរុបរបស់ ក្រុមហ៊ុន Google ក្នុងឆ្នាំ២០១៨) ក្រោយពីក្រុមហ៊ុននេះ រងការចោទប្រកាន់ ពីការទប់ស្កាត់ការផ្សាយពាណិជ្ជកម្មតាមអុីនធឺណិតរបស់ក្រុមហ៊ុនដែលជា ដៃគូប្រកួតប្រជែង។ នេះជាការផាកពិន័យលើកទី៣ របស់សហភាពអឺរ៉ុប (European Union) ទៅលើក្រុមហ៊ុន Google ក្នុងរយៈពេល២ឆ្នាំចុងក្រោយប៉ុណ្ណោះ។

លោកស្រី Margrethe Vestager ប្រធានផ្នែកប្រកួតប្រជែងនៅអឺរ៉ុបបានមានប្រសាសន៍ថា ”Google បានពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងការផ្សាយពាណិជ្ជកម្មតាមអុីនធឺណិត និងការពារខ្លួនពីសម្ពាធប្រកួតប្រជែង ដោយការដាក់កំហិត កុំឲ្យមានការប្រកួតប្រជែង ក្នុងកិច្ចសន្យាជាមួយគេហទំព័រភាគីទីបី”៕

ប្រភព: នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា