ក្តៅៗ ខ្មែរមួយជីវិតទីបំផុតចេញបទតបនឹង G-devith ហើយ

ក្តៅៗ ខ្មែរមួយជីវិតទីបំផុតចេញបទតបនឹង G-devith ហើយ

សង្គ្រាម Rapper របស់តារាចម្រៀងស្រុកខ្មែរ G-devith និងខ្មែរមួយជីវិត បានកក្រើកឡើងវិញទៀតហើយ បន្ទាប់ពីមានការឌឺដងផ្លែផ្កាគ្នាទៅវិញទៅមករវាងអ្នកទាំង២។ 

ដោយកាលពីប៉ុន្មានថ្ងៃមុន G-devith បានចេញ teaser ថ្មីផ្ញើរជូនទៅដល់ខ្មែរមួយជីវិត ដោយភ្ជាប់ជាមួយStatusរៀបរាប់ថា៖ “និយាយ និយាយ និយាយ អត់ប្រយោជន៍ អ្នកថាឃើញនៅតែថា ប៉ុន្តែ អត់ឃើញអ្នកមកធ្វើ។ កាកបទចាស់ចាស់ ផ្ញើអោយ កាកrapper-Khmer 1 ji Urgh!!!!!! ស្អីហ្នុងស្តាប់ហើយអោយឈប់និយាយអត់ប្រយោជន៍”។

បន្ទាប់ពី G-david បានចេញនៅ teaser រួចហើយ ទីបំផុត ខ្មែរមួយជីវិតបានចេញបទថ្មីមកតបនឹង G-david ហើយ។ ដោយចម្រៀងថ្មីរបស់ខ្មែរមានជីវិតសរសេរថា “Khmer1Jivit 2019 – G-Devit Diss Prod: SilentMurda – ប៉ារូពិឃាដ” ដែលអត្ថន័យដៀល G-Devith កប់ៗតែម្តង ព្រមទាំងហៅឈ្មោះចំៗទៀតផង។

ចង់ដឹងថាយ៉ាងណាសូមទស្សនាវីដេអូខាងក្រោមនេះ: