
អែមបាត់! Facebook កំពុងតែសាកល្បងមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ បង្ហោះ Status ជាសារសំឡេងបាន
បណ្ដាញសង្គមយក្ស ដែលធំជាងគេ Facebook កំពុងតែសាកល្បងមុខងារថ្មីមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់របស់ខ្លួនអាចបង្ហោះ Status ជាសារសំឡេងបាន។
មុខងារថ្មីនេះ ប្រទះឃើញដំបូងដោយអ្នកប្រើប្រាស់ឈ្មោះ Abhishek Saxena ហើយ Facebook ក៏បានបញ្ជាក់អំពីការសាកល្បងមុខងារនេះដែរ។
នៅពេលដែលចុចផុសជាសម្លេង នោះអ្នកនឹងឃើញរលកសញ្ញា ដែលបញ្ជាក់នៃការចាប់ផ្ដើម ថតសម្លេង ហើយអ្នកអាចស្ដាប់សម្លេងអ្នកឡើងវិញបានមុននឹងបង្ហោះ ប៉ុន្តែអ្នកមិនអាចកែវាបានដូចជា Status ឡើយ។
ចំពោះមុខងារនេះ facebook ក៏បានចេញមុខទទួលស្គាល់ថា កំពុងតែសាកល្បងដែរ គឺនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួនតូចប៉ុណ្ណោះ នេះបើយោងតាមគេហទំព័រ TechCrunch។ យ់ាងណាគេរំពឹងថា មុខងារនេះ នឹងអាចបើកដំនើរការអោយប្រើប្រាស់ ជាសកលក្នុងពេលឆាប់ៗខាងមុខនេះ៕
ប្រភព៖ Sabay News