ការសម្ពោធរថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីនៅកម្ពុជា

ការសម្ពោធរថយន្ត Bentley ម៉ូដែល FLYING SPUR ស៊េរីថ្មីនៅកម្ពុជា

(ភ្នំពេញ ថ្ងៃទី 29 ខែ​កុម្ភៈ ឆ្នាំ 2020) - រថយន្ត Flying Spur ស៊េរីថ្មី ដែលជា​ដែលជា​ប្រភេទ​រថ​យន្ត Grand Touring Sedan ដ៏មហា​ប្រណីត ធ្វើការ​​បង្ហាញខ្លួនជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​នៅពេលនេះ​​អាច​​មក​ជាវ​បាន​នៅឯសាល​តាំង​បង្ហាញ​រថយន្ត Bentley ​ក្នុង​រាជធានីភ្នំពេញ​។​

លោក Bernd Pichler នាយក​​ក្រុមហ៊ុន​រថយន្ត Bentley Motors ប្រចាំតំបន់អាស៊ី​ប៉ាស៊ីហ្វិក​មាន​ប្រសាសន៍ថា៖ “រថយន្តម៉ូដែល Flying Spur ជំនាន់ទីបីនេះ​ គឺជា​តឹក​តាង​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាសា​រចនា​ចម្លាក់​នាសហសម័យ​របស់​រថយន្ត Bentley ហើយ​វត្តមានដ៏លេខ​ធ្លោ​ និង​គួរ​ឲ្យ​ចាប់ចិត្ត​​របស់​រថយន្តនេះនៅលើ​ដង​ផ្លូវ​ ធ្វើ​ឲ្យគេ​ស្គាល់​ច្បាស់ថា នេះជា​រថយន្ត Bentley ដោយ​គ្មានការ​ភាន់ច្រឡំឡើយ។ ដោយសហការ​ជាមួយនឹង​ភ្នាក់ងារ​ចែក​ចាយ​ផ្លូវ​ការ​របស់​យើង​ គឺក្រុមហ៊ុន Bentley Phnom Penh យើង​មាន​សេចក្តី​រំភើប​រីករាយ​ក្នុងការ​បង្ហាញ​រថយន្ត Flying Spur ស៊េរីថ្មី ឲ្យ​អតិថិជនរបស់យើង ក៏ដូចជា​អ្នក​ចូលចិត្ត​រថយន្ត Bentley នៅក្នុង​ប្រទេស​កម្ពុជា​បានឃើញ​”។

រថយន្ត Flying Spur ស៊េរីថ្មី ត្រូវបាន​រចនា​ឡើង​យ៉ាងពិសេស ដើម្បី​តម្រូវ​ចិត្ត​ទាំងអ្នក​បើក​បរ និង​អ្នកជិះ ​ក្នុង​លក្ខណៈដែល​រថយន្ត​ផ្សេងទៀត​មិនអាច​ធ្វើបានដូច្នេះ​ឡើយ។ រថយន្ត​ប្រភេទទ្វារ​បួន​នេះ​ត្រូវ​បាន​រចនា​ថ្មីតាំងពីផ្នែក​ខាង​​ក្រោម​ដល់ផ្នែក​ខាង​​លើ  ដោយ​ផ្សំពីទឹកដៃដ៏ល្អ​បំផុត​របស់អង់គ្លេស ព្រមជាមួយនឹងគ្រឿង​បំពាក់​ទំនើប​ និងប្រកប​ដោយនវានុវត្តន៍។

រថយន្ត​នេះ​ត្រូវ​បានផលិតឡើង​ដោយ​ប្រើ​ប្រាស់​តួ​ប្រភេទថ្មីទាំង​ស្រុង​ ហើយ​ជំហរ​រាង​រៅ​របស់រថយន្ត​ប្រៀប​បាន​នឹង​កីឡាករ​អត្ត​ពលិកម្ម​ ពីព្រោះ​ភ្លៅ​ផ្នែក​ខាង​មុខ​​ត្រូវ​បាន​រំកិល​ទៅមុខ​ ដើម្បីធ្វើ​​ឲ្យ​គម្លាត​កង់មុខនិង​កង់ក្រោយឆ្ងាយ​គ្នា​បន្តិច។ រាង​រៅ​ដ៏​ឆើត​ឆាយ ដូច​សាច់ដុំកីឡាករ ជាពិសេស​នៅ​ផ្នែក​ខាង​ក្រោយ ត្រូវ​បានធ្វើ​ឲ្យ​កាន់តែ​ផុស​លេចធ្លោ​ តាមរយៈអំពូល LED ម៉ាទ្រិច​ បែប​គ្រីស្តាល់ ជំនាន់ថ្មីបំផុត​របស់​ម៉ាក Bentley នេះ និង​ចង្កៀង​ក្រោយប្រភេទ​ថ្មី​ដែល​មានសុំស្រោប​ និង​មាន​រាង​ជាអក្សរ ‘B’ ។ ការ​រចនា​កង់​រង្វង់ 21 និង 22 អ៊ិញ​ប្រភេទថ្មី​ រឹត​តែ​ពង្រឹង​លក្ខណៈសម្គាល់ និង​​ភាពហំហានរបស់​ម៉ូដែល Flying Spur នេះថែមទៀត។

នេះជា​លើក​ដំបូងហើយ​សម្រាប់ម៉ូដែល Flying Spur សម័យ​ថ្មី ដែល​​រូប Bentley ‘Flying B’ ដែលអាចបិទបើក​បាន ត្រូវបាន​លម្អ​​ប្រ​កប​ដោយ​មោទនភាព​នៅ​ផ្នែកខាង​មុខ​រថយន្ត​ម៉ូដែលថ្មីនេះ។ រូបនេះ​អាច​បញ្ជា​បិទ​បើក​ដោយ​ស្វ័យប្រវត្តិ​ ហើយ​ផុស​ចេញ​ពី​ផ្នែក​ខាង​ក្រោម​និមិត្តសញ្ញា​ Bentley ដ៏ទំនើប​ស្រស់ស្អាត។

នៅផ្នែក​ខាង​ក្នុង​ដ៏ស្រស់ឆើត​ឆាយ​​ លំហូររចនា​លាត​សន្ធឹង​ចាប់ពី​តាប្លូ​ខាងមុខ​​ប្រភេទថ្មី ដែល​មានរាង​ដូច​ស្លាប​បក្សី ហើយ​ភ្ជាប់ពីកន្លែងអ្នកជិះ​ផ្នែក​ខាង​មុខទៅផ្នែក​ខាង​ក្រោយ ដើម្បី​បង្កើត​ជា​រចនាបទថ្មីទាំង​ស្រុង។ ផ្នែក​ខាង​ក្នុង​ ប្រាកដ​ណាស់ គឺ​រថយន្ត Bentley ដោយ​មានបំពាក់​នូវសម្ភារ​ធ្វើពីធម្មជាតិ និងជា​របស់ពិត ព្រមជាមួយ​នឹង​​បច្ចេក​វិទ្យា​ថ្មីៗ​ជា​ច្រើន។ ​

អេក្រង់បង្វិល Bentley Rotating Display ដ៏ពិសេស​ គឺជា​គ្រឿង​បំពាក់​ស្នូល​​សម្រាប់​តាប្លូ​ដែល​ត្រូវ​បាន​ច្នៃ​យ៉ាង​ស្រស់​ស្អាត​នេះ។ ផ្ទាំងបញ្ជា​កម្រិត HD នេះ​ គឺបំពាក់​ដោយអេក្រង់ចុច​បែបឌីជីថល​ទំហំ 12.3 អ៊ិញ ប៊ូតុង​ដ៏ស្រស់​ស្អាត និង​លម្អ​ទៅ​ដោយ​បន្ទះឈើ។​

ឧបករណ៍បញ្ជាអេក្រង់​​ពីចម្ងាយ​​ (Touch Screen Remote Control) ដែលអាច​​ដក​បាន​ ជា​គ្រឿងបំពាក់ពិសេស​សម្រាប់​ប្រើប្រាស់ពីកៅអីខាង​ក្រោយ​។ ឧបករណ៍បញ្ជា​ដ៏ទំនើបទាន់សម័យនេះ​អាច​បញ្ជា​រាល់​មុខ​ងារ​សំខាន់ៗទាំងអស់​ រាប់បញ្ចូលទាំងព្រិលបាំងថ្ងៃ មុខងារ​គ្រប់គ្រង​សីតុណ្ហភាព និង​មុខងារ​ម៉ាស្សាពូក​ខាង​ក្រោយ។ ឧបករណ៍បញ្ជានេះ​ក៏អាច​បញ្ជា​លើ​ប្រព័ន្ធ​​អំពូល​​ច្រើនយ៉ាង​របស់រថយន្ត Flying Spur ផងដែរ។

ផាសុកភាព និង​ការ​សម្រិត​សម្រាំង​ឥត​ខ្ចោះ​ សម្រាប់ផ្នែក​ខាង​ក្នុង​ដ៏ទូលាយ​ ត្រូវ​បាន​ពង្រឹង​ថែមទៀត​តាមរយៈ​ការ​បំពាក់​នូវ​​បន្ទះឈើ​មួយសន្លឹក ឬ​ពីរ​សន្លឹក​ (Single or Dual Veener)។ ទាំង​ផ្នែក​ខាងមុខ និង​ផ្នែក​ខាងក្រោយ រថយន្ត Bentley បាន​បំពាក់​​នូវ​ពូកស្បែក​រចនាបទថ្មីទាំងស្រុង​ ដែលមានការ​ដេររចនា​ស្បែក​រាង​គ្រាប់ពេជ្រ សម្រាប់ Mulliner Driving Specification។ នេះជា​លើក​ដំបូងហើយ​ក្នុងពិភព​លោក​ ដែល​ ផ្ទៃទ្វារ​ស្បែក​ត្រូវបាន​ដេរជា​រាង​គ្រាប់ពេជ្របែប 3D​។

ដំបូល​កញ្ចក់ ដែលអាច​បំពាក់ទៅតាមជម្រើស​នោះ លាតសន្ធឹង​ពេញ​ផ្ទៃដំបូល​ ដែល​ធ្វើ​ឲ្យ​ផ្ទៃខាង​ក្នុង​មានពន្លឺ​ និង​នាំ​ឲ្យ​អ្នកអង្គុយក្នុង​រថយន្ត​​មានអារម្មណ៍​ពិសេស ក្នុងការ​ធ្វើដំណើរ។ ​ ប្រព័ន្ធ​សំឡេងដ៏វិសេស​ មានបំពាក់ទៅដោយ​ប្រព័ន្ធ​បាស់ Bang & Olufsen ដែល​មាន​បាស់​ចំនួន 16 ព្រមជាមួយនឹងប្រព័ន្ធភ្លេង Naim កម្លាំង 2,200 វ៉ាត់។

រថយន្ត Flying Spur ស៊េរីថ្មី ជា​រថយន្ត​នាំមុខ​គេ​នៅ​ក្នុង​ចំណែកទីផ្សារ​ថយន្ត​ប្រណីត​ សម្រាប់បច្ចេក​វិទ្យាទំនើបទាន់សម័យរបស់ខ្លួន។ ប្រព័ន្ធជំនួយអ្នកបើកបរ​ រួមមានកាម៉េរ៉ា​​ពេល​យប់ (Night Vision infra-red camera) ជំនួយ​ចរាចរណ៍ (Traffic Assist) ប្រព័ន្ធផ្ដល់សញ្ញា​អំពីវត្ថុ​មើលពុំឃើញ (Blind Sport Warning) និងប្រព័ន្ធបង្ហាញព័ត៌មាន​នៅលើ​កញ្ចក់មុខ (Head-Up Display) ។ គ្រឿង​បំពាក់​សម្រាប់ភ្ជាប់​មុខងារ​ទំនាក់ទំនង​ផ្សេងៗ​រួមមានមុខងារ Wi-Fi hotspot ជាដើម​ ជួយ​ឲ្យ​អ្នកបើក​បរ​អាច​​ប្រើប្រាស់មុខងារ និង​សេវាផ្សេងៗ​បានភ្លាមៗក្នុង​​ពេលតែមួយ។

ដោយសារ​តែ​សាក់ស៊ីប្រភេទថ្មីទាំងស្រុង និង​ទំនើបធ្វើពី​អាលុយមីញ៉ូម និង​កាបូន​ ធ្វើ​ឲ្យ​រថយន្ត Flying Spur ក្លាយជា​មហា​សមិទ្ធផល​ផ្នែក​បច្ចេកវិទ្យា។ បច្ចេកវិទ្យា​ចង្កូតមានដំណើរការ​លើគ្រប់កង់ដោយ​ប្រព័ន្ធភ្លើង​ ត្រូវ​បានប្រើប្រាស់លើក​ដំបូង​សម្រាប់​រថយន្តម៉ាក Bentley ដែល​បញ្ចូលគ្នា​ជាមួយនឹង​ប្រព័ន្ធ Active All-Wheel Drive និង Bentley Dynamic Ride – ជាប្រព័ន្ធភ្លើង​ប្រឆាំង​ការ​រអិលដំបូងគេ​ ដែល​មានកម្លាំង 48V - ដើម្បី​ធ្វើ​ឲ្យ​ការ​បើក​បរ និង​ការធ្វើ​ដំណើរ​មានភាពអស្ចារ្យ។

គ្រឿងបំពាក់ទំនើប​សំខាន់មួយទៀត​ គឺ​បូម​ខ្យល់​បីថត​ប្រភេទថ្មី ដែល​ផ្ដល់​ភាពងាយ​ស្រួលជាងមុន​​ក្នុងការ​កំណត់​ប្រព័ន្ធបូមពីការ​ជិះ​ក្នុងលក្ខណៈជា​រថយន្ត limousine ទៅជា​ការជិះ​ក្នុង​លក្ខណៈជារថយន្តស្ព័រ។ ប្រព័ន្ធនេះអនុញ្ញាត​ឲ្យ​រថយន្ត Flying Spur មាន​សមត្ថភាព​កាន់តែ​ច្រើន ដែលពុំធ្លាប់មាន​ពីមុន​មកឡើយ​​សម្រាប់​​រថយន្ត​ប្រណីត។

ចំណុចជា​បេះដូង​​របស់​រថយន្ត Flying Spur គឺ​ម៉ាស៊ីន​ប្រភេទថ្មី​របស់​ Bentley ជា​ប្រភេទ​ម៉ាស៊ីន 6.0-litre, W12 ទែរបូភ្លោះ ភ្ជាប់ទៅនឹង​​ប្រព័ន្ធប្រអប់លេខ 8 លេខ ដ៏ទំនើប​ដែលមានអំាំប្រ៊ីយ៉ា​ស្វ័យប្រវត្តិ​ភ្លោះ​ សម្រាប់ការដូរ​លេខ​កាន់តែលឿន និង​រលូនជាងមុន។​ ម៉ាស៊ីន TSI ប្រភេទថ្មីនេះ​ ជួយ​ឲ្យ​រថយន្ត​មាន​សន្ទុះល្បឿនពី 0-100km/h ដោយប្រើពេលតែ 3.8 វិនាទីប៉ុណ្ណោះ ហើយ​ល្បឿនអតិបរមា​គឺ 333​ គីឡូម៉ែត្រ​ក្នុងមួយម៉ោង។