ក្រុមហ៊ុន​ Apple កំពុងចាត់វិធានការលុបចោលនូវកម្មវិធីដែលបានថតយកសកម្មភាពអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

ក្រុមហ៊ុន​ Apple កំពុងចាត់វិធានការលុបចោលនូវកម្មវិធីដែលបានថតយកសកម្មភាពអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

ក្រុមហ៊ុន​ Apple បានប្រាប់ទៅកាន់ក្រុមបច្ចេកទេសរបស់ខ្លូន អោយ​បិត ឬ លុបចោលនូវកម្មវិធីទាំងឡាយណាដែលលួចថតចំលងរាល់សកម្មភាពអ្នកប្រើប្រាស់ពី App Store ។

ដោយយោងតាមប្រសាសន៏អ្នកនាំពាក្យរបស់ក្រុមហ៊ុន​ Apple បានអោយដឹងថា "ការការពារភាពឯកជនរបស់អ្នកប្រើប្រាស់គឺសំខាន់ណាស់នៅក្នុង Apple ecosystem ។ គោលការណ៍ណែនាំពិនិត្យឡើងវិញនៃ App Store របស់យើងទាមទារឱ្យកម្មវិធីស្នើសុំការព្រមព្រៀងពីអ្នកប្រើជាក់លាក់ហើយផ្តល់នូវការបង្ហាញជាក់ស្តែងច្បាស់លាស់នៅពេលថតកត់ត្រាឬកត់ត្រាសកម្មភាពអ្នកប្រើប្រាស់។ "

លោកក៏៏បានបន្ថែមថា "យើងបានជូនដំណឹងដល់អ្នកអភិវឌ្ឍន៍ដែលបំពានលើលក្ខខណ្ឌឯកជនភាពនិងគោលការណ៍ណែនាំដ៏តឹងរ៉ឹងទាំងនេះហើយនឹងចាត់វិធានការជាបន្ទាន់ប្រសិនបើចាំបាច់។"

ជាក់ស្តែង App Developer ជាច្រើនកំពុងប្រើ Third-Party Analytics Tools ដើម្បីកត់ត្រាពីរបៀបដែលអ្នកប្រើក្នុងកម្មវិធី iPhone របស់ពួកគេដោយគ្មានការអនុញ្ញាត។ Glassbox ជា Third-Party Analytics Tools មួយដែលដំណើរការទាំង Android និង iOS ហើយ Google មិនទាន់បានធ្វើសកម្មភាពណាមួយលើបញ្ហានេះនៅឡើយទេ។

ទោះបីជាពត៍មានខ្លះមិនត្រូវបានបង្ហាញ​ ដែលមានដូចជា ពត៍មានផ្ទាល់ខ្លួន, credit card, លេខ passport  តែពេលដែលពួកគេប្រើ Third-Party Analytics Tools នៅតែបង្ហាញ។ ក្រុមហ៊ុន Apple បានដឹងច្បាស់ និង បានហាមឃាត់ រាល់កម្មវិធីទាំងឡាយណាដែលប្រមូលទិន្នន័យអ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

ប្រភព: Phonearena