ល្អអត់! បើប្រទេសជប៉ុនយកកាកសំណល់អេឡេត្រូនិច ផ្សេងៗមកកែច្នៃធ្វើជាមេដាយ សម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ 2020

ល្អអត់! បើប្រទេសជប៉ុនយកកាកសំណល់អេឡេត្រូនិច ផ្សេងៗមកកែច្នៃធ្វើជាមេដាយ សម្រាប់ការប្រកួតកីឡាអូឡាំពិកឆ្នាំ 2020

យោងតាមទីភ្នាក់ងារសារពត៌មានបារាំង​បានអោយដឹងថា​ប្រទេសជប៉ុនគ្រោងនឹងយកកាកសំណល់អេឡិចត្រូនិចដែលមានដូច  ទូរស័ព្ទស្មាតហ្វូនចាស់ៗ កាមេរ៉ាឌីជីថល កុំព្យូទ័រយួរដៃ​ និង គ្រឿអេឡិចត្រូនិចផ្សេងៗទៀមកកែច្នៃធ្វើជាមេដាយសម្រាប់ការប្រកួតកីឡាអូឡាំពិកក្នុង ឆ្នាំ ២០២០ ខាងមុខ។

ជាមួយគ្នានេះគិតត្រឹមខែ វិច្ឆិកា ឆ្នាំ ២០១៨ កាកសំណលអេឡិចត្រូនិចសរុបចំនួន ៤៧.៤៨៨​ តោនត្រូវបានប្រគល់ទៅអោយដល់អាជ្ញាធរក្រុងតូក្យូ ក្នុងនោះដែគេឃើញមាន ទូរស័ព្ទចំនួន ៥ លានគ្រឿង។

សរុបសេចក្តីមក គោលដៅធំចម្បងដែលប្រទេសជប៉ុនត្រូវសម្រេចអោយបានោះគឺ ត្រូវ ប្រមូលនូវសារធាតុមាសអោយបានចំនួន ៦៧​​ ផោន ប្រាក់ជាង ៩០០០ ផោន និង សំរិទ្ឋជិត ៦០០០ ផោន ពីកាកសំណលអេឡិចត្រូនិចទាំងនោះ។

តាមការប៉ានស្មានចុងក្រោយគឺថាគោលដៅទាំងបីនឹងត្រូវបានសម្រេចហើយដើម្បីអោយមានកាន់តែប្រសើរជាងនេះទៅទៀតនោះប្រទេសជប៉ុននៅតែបន្តប្រឹងប្រែងប្រមូលរហូតដល់ចុងខែ មីនា។

ប្រភព: Phonearena